សន្និសីទទូទាំងប្រទេសអំពីការងារទ្រឹស្ដីនិងកំណត់ទិសដៅស្រាវជ្រាវដល់ឆ្នាំ២០៣០

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី១១ មិនា នៅរដ្ឋធានីហា
ណូយ គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀត
ណាមបានរៀបចំសន្និសីទទូទាំងប្រទេសអំពីការងារ ទ្រឹស្ដីនិងកំណត់ទិសដៅស្រាវជ្រាវដល់ឆ្នាំ២០៣០។
សន្និសីទទូទាំងប្រទេសអំពីការងារទ្រឹស្ដីនិងកំណត់ទិសដៅស្រាវជ្រាវដល់ឆ្នាំ២០៣០ - ảnh 1
ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Dinh The Huynh ថ្លែងមតិនៅសន្និសីទនេះ

(VOVworld) - នាព្រឹកថ្ងៃទី១១ មិនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការឃោសនា
និងអប់រំមជ្ឈឹមវៀតណាមបានរៀបចំសន្និសីទទូទាំងប្រទេសអំពីការងារទ្រឹស្ដីនិង
កំណត់ទិសដៅស្រាវជ្រាវដល់ឆ្នាំ២០៣០។ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មា
ធិការឃោសនានិងអប់រំមជ្ឈឹមលោក Dinh The Huynh បានលើកច្បាស់ថា៖ សេចក្ដី
សំរេចចិត្តលេខ៣៧របស់ការិយាល័យនយោបាយមានតួនាទីដ៏សែនសំខាន់ក្នុង
ការងារទ្រឹស្ដី ដោយមានការកំណត់ទិសដៅធំៗពីឥឡូវនេះដល់ឆ្នាំ២០២០និង
ទស្សនៈវិស័យឆ្នាំ២០៣០។ដោយហេតុនេះ ការរៀនសូត្រ ស្រាវជ្រាវជ្រួបជ្រាបដ៏
ជ្រាលជ្រៅសេចក្ដីសំរេចចិត្តនេះមានអត្ថន័យដ៏សែនសំខាន់ចំពោះកម្មាភិបាល
និងបក្ខជន។លោក Dinh The Huynh បានសំណូមពរតំណាងទាំង ឡាយត្រូវ
ស្រាវជ្រាវ ពិភាគ្សា យល់ច្បាស់រាល់ខ្លឹមសារក្នុងសេចក្ដីសំរេចចិត្ត។ដោយឈរ
លើមូលដ្ឋាននោះ វាយតំលៃសកម្មភាពទ្រឹស្ដីនិងការងារទ្រឹស្ដីនៅក្រសួង ស្ថាប័ន
តំបន់ អង្គភាពរបស់ខ្លួន ដើម្បីបំភ្លឺប្រសិទ្ធភាពនិងស្ថានភាពក្នុងការពិតជាក់ ស្ដែង តាមនោះបញ្ជាណែនាំការងារទ្រឹស្ដីឲ្យសមស្របជាមួយមុខសញ្ញានិមួយៗ និង
ថ្នាក់និមួយៗ៕

ប្រតិកម្មទៅវិញ