សន្និសីទទូទាំងប្រទេសអនុវត្តការងាររៀបចំកសាងបក្សឆ្នាំ២០១៨

Chia sẻ
(VOVWORLD) - សន្និសីទត្រូវបានរៀបចំ ឡើងអនឡាញ ដោយមានការចូលរួមរបស់ខេត្តក្រុងទាំង៦៣លើទូទាំង ប្រទេស។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទ។
សន្និសីទទូទាំងប្រទេសអនុវត្តការងាររៀបចំកសាងបក្សឆ្នាំ២០១៨ - ảnh 1 ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖ baogiaothong)


នាថ្ងៃទី១៩ មករា នៅរដ្ឋធានីហាណូយ គណៈចាត់តាំងមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម បានរៀបចំសន្និសីទទូទាំងប្រទេសបូកសរុបការងាររៀបចំ កសាងបក្សឆ្នាំ២០១៧ និងអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨។ សន្និសីទត្រូវបានរៀបចំ ឡើងអនឡាញ ដោយមានការចូលរួមរបស់ខេត្តក្រុងទាំង៦៣លើទូទាំង ប្រទេស។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទ។

ថ្លែងមតិនៅទីនេះ អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅ លើតួនាទីនិងឋានៈសំខាន់ពិសេសរបស់គណៈចាត់តាំងមជ្ឈឹមក្នុងប្រព័ន្ធស្ថាប័នសេនាធិការរបស់បក្ស។ នេះជាស្ថាប័នសេនាធិការសំរាប់មជ្ឈឹមបក្ស ការិយាល័យ នយោបាយ និងគណៈលេខា អំពីគោលជំហរនិងគោលនយោបាយធំៗ ក្នុង ការរៀបចំនិងកសាងបក្ស។ ស្ដីពីទិសដៅនិងភារកិច្ចក្នុងឆ្នាំ២០១៨ ជាឆ្នាំគន្លឹះនៃការអនុវត្តសេចក្ដីសំរេច ចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សនោះ អគ្គលេខាលោក Nguyen Phu Trong បានលើកច្បាស់ថា ចាំបាច់ត្រូវបន្តរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវកម្មវិធីនយោបាយ សេចក្ដីសំរេចចិត្តនៃមហាសន្និបាតលើកទី១២ និង សេចក្ដីសំរេចចិត្តនានារបស់មជ្ឈឹមស្ដីពីការងារកសាងបក្ស៕

ប្រតិកម្មទៅវិញ