សន្និសីទទីក្រុង Geneva លើកទី ២ បានបញ្ចប់ក្នុងភាពទាល់ច្រក

Chia sẻ
(VOVworld) – នាថ្ងៃទី ៣១ មករា សន្និសីទអន្តរជាតិអំពីស៊ីរី
 ឬ ហៅថា៖ សន្និសីទទីក្រុង Geneva លើកទី ២ បានបញ្ចប់
ប៉ុន្តែ មិនទទួលបានការបោះ ជំហានសកម្មណាមួយឡើយ។ 
សន្និសីទទីក្រុង Geneva លើកទី ២ បានបញ្ចប់ក្នុងភាពទាល់ច្រក - ảnh 1
បេសកជន ពិសេសទទួលបន្ទុកបញ្ហានៅស៊ីរីរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi (Image: VOV)

(VOVworld) – នាថ្ងៃទី ៣១ មករា សន្និសីទអន្តរជាតិអំពីស៊ីរី ឬ ហៅថា៖ សន្និសីទ
ទីក្រុង Geneva លើកទី ២ បានបញ្ចប់ ប៉ុន្តែ មិនទទួលបានការបោះ ជំហានសកម្ម
ណាមួយឡើយ។ ថ្លែងមតិក្នុងសន្និសីទកាសែតមួយ បេសកជនពិសេសទទួល
បន្ទុកបញ្ហានៅស៊ីរីរបស់ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi បាន
ឲ្យដឹងថា​៖ ការចរចារលើកនេះរវាងរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំង គឺជាការចាប់
ផ្តើមស្មុគស្មាញ។ ប៉ុន្តែ ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាជាក់ស្តែង ជាច្រើន
ក៏ដូចជាការបញ្ឈប់អំពើហឹង្សាសង្គ្រាមប្រឆាំងភេវរកម្មនិងការបង្កើតរដ្ឋាភិបាល
អន្តរកាល។ លោក Brahimi បានឲ្យដឹងទៀតថា៖ ភាគីប្រឆាំងបានយល់ព្រមជួប
ចរចារជាបន្ត នាថ្ងៃទី ១០ កុម្ភៈ ខាងមុខ៕

ប្រតិកម្មទៅវិញ