សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នៅប្រទេសថៃ

Chia sẻ
VOV-សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នារសៀលថ្ងៃទី​១៤សីហា
នៅទីក្រុង Hua Hin (ថៃ) ក្រោយរយៈពេល២ថ្ងៃបានធ្វើការ។ 
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នៅប្រទេសថៃ - ảnh 1
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នារសៀលថ្ងៃទី១៤សីហានៅទីក្រុង  Hua Hin (ថៃ) ក្រោយរយៈពេល២ថ្ងៃបានធ្វើការ។ (Image: Vietnamplus)

VOV-សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់នារសៀលថ្ងៃទី​១៤សីហានៅ
ទីក្រុង Hua Hin (ថៃ) ក្រោយរយៈពេល២ថ្ងៃបានធ្វើការ។ អំពីទិសដៅអនាគតរបស់អាស៊ាន
ដំណាក់កាលក្រោយឆ្នាំ២០១៥បណ្ដារដ្ឋមន្ត្រីបានឯកភាព​ជំរុញបណ្ដាគោលដៅកសាង
សហគមន៍នាឆ្នាំ២០១៥ផងអនុវត្តការផ្លាស់ប្តូរនិងកសាងទស្សនវិស័យដើម្បីអាស៊ានបន្ត
អភិវឌ្ឍន៍រឹងមាំផង។ បណ្ដារដ្ឋមន្ត្រីបាន​ឯកភាពចាត់ទុកថាពីឥឡូវដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ
២០១៥ត្រូវដាក់ចេញគោលមាគ៌ាមួយដើម្បីកសាងទស្សនវិស័យរបស់អាស៊ានដំណាក់
កាលក្រោយឆ្នាំ២០១៥។

អំពីជំហានត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស អាស៊ាន-ចិន រំលឹកខួបលើកទី១០ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងភាគីទាំងពីរ បណ្ដារដ្ឋមន្ត្រីបាន
អះអាងថា​ត្រូវខំប្រឹងប្រែងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យ
អាទិភាពចំនួន១១ដែលបានកំណត់ ឯកភាពជាមួយគោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើងកំរិត៥សែនលានដុល្លារនាឆ្នាំ​២០១៥។​ ផ្តោតទៅលើខ្លឹមសារនេះ អនុរដ្ឋមន្ត្រី
ការបរទេសវៀតណាមលោក Pham Quang Vinh បានឲ្យដឹងថា៖

“បណ្ដារដ្ឋមន្ត្រីអាស៊ានបានអះអាងថា​ធ្វើយ៉ាងម៉េចបង្កើនថែមទៀតទំនាក់​ទំនង​ដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន។ ទំនាក់ទំនងរវាងភាគីទាំងពីរបាន​អភិវឌ្ឍន៍​យ៉ាងល្អប្រសើរលើបណ្ដាវិស័យប៉ុន្តែត្រូវដោះស្រាយការដែលនៅសេស សល់រួម
គ្នាខំប្រឹងប្រែងធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍លើសមុទ្រ
ខាង​កើត៕”

ប្រតិកម្មទៅវិញ