សន្និសីទកាសែតឧទ្ទេសនាមអំពីមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើកទី១០

Theo VOV -
Chia sẻ
VOV-ក្នុងបណ្ដាថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូនៅ
ក្រុងហាណូយ នឹង​ប្រព្រឹត្តទៅមហាសន្និបាតដំណាង
ទូទាំងប្រទេសសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើក
ទី១០ (អាណត្តិ២០១២-២០១៧) ជាមួយប្រធានបទ
“បំណងប្រាថ្នាវ័យ​ក្មេង”។

សន្និសីទកាសែតឧទ្ទេសនាមអំពីមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើកទី១០ - ảnh 1
មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើកទី១០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូ។


        VOV-ក្នុងបណ្ដាថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូនៅក្រុងហាណូយ នឹង​ប្រព្រឹត្តទៅមហាសន្និបាតដំណាងទូទាំងប្រទេសសម្ព័ន្ធយុវជនកុម្មុយនីស្ត
ហូជីមិញលើកទី១០ (អាណត្តិ២០១២-២០១៧) ជាមួយប្រធានបទ “បំណង
ប្រាថ្នាវ័យ​ក្មេង”។ សម័យបើកជាផ្លូវការរបស់មហាសន្និបាតនឹងបានរៀបចំនា
ថ្ងៃទី១២ធ្នូនៅ​មជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ហាណូយ។ នេះជាព័ត៌មាន
ត្រូវបានគណៈ​លេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនាំចេញនៅ
សន្និសីទកាសែត​ឧទ្ទេសនាមអំពីមហាសន្និបាតលើកនេះ។ ថ្លែងមតិនៅ
សន្និសីទកាសែត លេខា​ទីមួយ​គណ់ប្រតិបត្តិមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្ត
ហូជីមិញអាណត្តិទី៩ លោក Nguyen Dac Vinh បានឲ្យដឹងថា៖

         “យើងខ្ញុំចង់ឲ្យបណ្ដាសមាជិកសម្ព័ន្ធយុវជនសុទ្ធតែមានបំណងប្រាថ្នា
ក្លាយទៅជាពលរដ្ឋមានប្រយោជន៍របស់ប្រទេសវៀតណាម នឹងមានលក្ខណៈ
ល្អ​បំផុត​ដើម្បីលះបង់សំរាប់ប្រទេសជាតិពីតួនាទីរបស់ខ្លួន។ យើងខ្ញុំគិតថា​បើ
ចង់ក្លាយទៅជា​ពលរដ្ឋមានប្រយោជន៍សមាជិកសម្ព័ន្ធយុវជនត្រូវខំប្រឹងប្រែង
ក្នុងការរៀនសូត្រនិងហ្វឹកហាត់ មានចំណេះដឹងសម័ត្ថភាពគុណធម៍ឬទ្ធានុភាព
នយោបាយរឹងមាំក្នុង​ពិភពលោកសមាហរណកម្មនាបច្ចុប្បន្ន ជួយឲ្យប្រទេស
វៀតណាមទទួលបាន​គោលដៅឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម
ក្លាយទៅជាប្រទេសតាម​ទិស​ឧស្សាហកម្មទំនើបនាឆ្នាំ២០២០៕”

ប្រតិកម្មទៅវិញ