សន្និសីទកាសែតអន្តរជាតិស្តីពីសភាពការណ៍លើសមុទ្រខាង កើត។

Chia sẻ
 លោក Tran Duy Hai បានអះអាងថា ឆ្នាំ១៩៧៤ចិនប្រើអំពើហឹង្សា​ទន្ទ្រានកាន់កាប់ប្រជុំ កោះ​ Hoang Sa ទាំងស្រុងរបស់វៀតណាម។ អំពើនេះរបស់​ចិនគឺអំពើខុសច្បាប់ ដោយហេតុនេះ មិនអាចបញ្ជាក់ថា ចិនមានអធិបតេយ្យ​ស្របច្បាប់នៅប្រជុំកោះ Hoang Sa បានឡើយ។
សន្និសីទកាសែតអន្តរជាតិស្តីពីសភាពការណ៍លើសមុទ្រខាង    កើត។ - ảnh 1
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោក Le Hai Binh (TTXVN)

 Vovworld-នាថ្ងៃទី២៣ឧសភានៅរដ្ឋធានហាណូយក្រសួងការបរទេសវៀតណាមបាន អំពីប្រជុំកោះ Hoang Sa និងប្រជុំកោះTruong Saរបស់វៀតណាម។រួមជាមួយនោះក្រសួង ការបរទេសវៀតណាមបដិសេ្ឋរាលការចោទប្រកាន់និងការទម្លាក់កំហុសរបស់ចិនទៅ លើវៀតណាមអំពី សភាពការណ៍លើសមុទ្រខាងកើត។ចូលរួមសន្និសីទការសែតនេះ មានលោក Do Van Hau អគ្គនាយកសម្ព័ន្ឋក្រមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមលោក Tran Duy Hai អនុប្រធានគណះកម្មាធិការព្រំដែនជាតិលោក Ngo Ngoc  Thuមេបញ្ជារង និងជាអគ្គមេបញ្ជាការប៉ុលិសសមុទ្រនិងលោក Le Hai Binh អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម។​ក្នុងសន្និសីទកាសែត​នេះ លោក Le Hai Binhបានលើកច្បាស់ថា៖ ដោយមិនអើពើបណ្តា​ការផ្លាស់ប្តូរមតិយ៉ាងម៉ឹងម៉ាត់របស់ភាគីវៀតណាមក្នុងបំណងដោះ ស្រាយ សភាពការណ៍លើសមុទ្រខាងកើតនោះភាគីចិននៅពុំទាន់មានអាកប្បកិរិយា សុឆ័ន្ទះនៅឡើយ។ផ្ទុយទៅវិញនាពេលថ្មីៗនេះភាគីចិននៅផ្តល់ព័ត៌មានខុសឆ្គងអំពី អធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះTruong Saរបស់វៀតណាម។ នៅក្នុងសន្និសីទកាសែតអន្តរជាតិនេះមលោក Tran Duy Hai អនុប្រធានគណះកម្មាធិការ ព្រំដែនជាតិអះ អាងថា៖កាលពីសតវត្សរ៍ទី១៧វៀតណាមបានកំណត់អធិបតេយ្យភាព អំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saហើយ។បណ្តារដ្ឋសក្តិភូមិវៀតណាមបាន អនុវត្តនូវអធិបតេយ្យភាពអំពីប្រជុំកោះទាំង២នេះដ៍សមស្របទៅនឹងច្បាប់អន្តរជាតិ។ ការដែលចិនចាត់ទុកថា៖ប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាពរបស់ចិនគឺគ្មានសំអាង ទាំងស្រុង។លោក Tran Duy Haiអោយដឹងថា៖“អធិបតេយ្យភាព អំពីប្រជុំកោះ Hoang Sa និងប្រជុំកោះTruong Saរបស់វៀតណាម ត្រូវបានទទួលស្គាល់នៅសន្និសីទSan  Francisco នាខែកញ្ញាឆ្នាំ១៩៥១។​នេះជាសនន្និសីទគឺសំដៅដោះស្រាយបញ្ហាស្តីពីតំបន់ដែនដីបន្ទាប់ ពីសង្រ្គាមលោកទី២ដោយមានការចូលរួមរបស់ដំណាងនៃប្រទេស  ចំនួន៥១។នៅទីនេះ ប្រធានគណះប្រតិភូវៀតណាមលោក Tran Van Huuអនុរដ្ឋមន្រ្តីការបេទេសវៀតណាមបា នអះអាងនូវអធិបតេយ្យភាពអំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saរបស់វៀតណាម និង​មិនជួបប្រទះនឹងការប្រឆាំងជំទាស់ណា១ពីដំណាងរបស់ប្រទេសនៅសល់ចំនួន៥០។ ម៉្យាងទៀតសំណើររបស់គណះប្រតិភូសហភាពសូវៀតស្តីពីការប្រគល់អធិបតេយ្យភាព អំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saសំរាប់ភាគីចិ​ន បាន​ជួបប្រទះប្រឆាំងជំទាស់ ពីដំណាងរបស់ប្រទេសចំនួន៤៦ក្នុងចំណោមដំណាងរបស់ប្រទេសទាំង៥១។“

លោក Tran Duy Hai បានអះអាងថា ឆ្នាំ១៩៧៤ចិនប្រើអំពើហឹង្សា​ទន្ទ្រានកាន់
កាប់ប្រជុំ កោះ​ Hoang Sa ទាំងស្រុងរបស់វៀតណាម។ អំពើនេះរបស់​ចិនគឺអំពើខុស
ច្បាប់ ដោយហេតុនេះ មិនអាចបញ្ជាក់ថា ចិនមានអធិបតេយ្យ​ស្របច្បាប់នៅប្រជុំ
កោះ Hoang Sa បានឡើយ។

          ស្ដីអំពីបញ្ហានាពេលថ្មីៗនេះ ការដែលចិនបានចាត់ទុកថា វៀតណាម​បាន
 ទទួល ស្គាល់អធិបតេយ្យភាពរបស់ចិន​ចំពោះប្រជុំកោះ Hoang Sa និងដកស្រង់
ដោយខុសច្បាប់​ចំពោះលិខិតរបស់អតីត​នាយក​រដ្ឋមន្រ្តី Pham Van Dong នាឆ្នាំ
១៩៥៨ លោក​ Tran Huy Hai បានបដិសេធ​ថា៖

          “ត្រូវអះអាងបានថា លិខិតរបស់អតីតនាយករដ្ឋមន្រ្តីវៀតណាមលោក Pham
 Van Dong មិននិយាយអំពីបញ្ហាដំបន់ដែនដី និងអធិបតេយ្យភាព​ចំពោះ ប្រជុំកោះ
 Hoang Sa និង Truong Sa ទេ។ ហើយ លិខិតនេះ គ្រាន់តែទទួលស្គាល់​ការដែលចិន
បើក​ទូលាយ​ដែន​សមុទ្រដល់ ១២ម៉ាយ”។

          ទាក់ទិនដល់ការដែលនាពេលថ្មីៗនេះ​ ចិនធ្លាប់និយាយថា ប្រជុំកោះ Hoang Sa
 គ្មានជំលោះ ហើយថាចំណុះអធិបតេយ្យភាពទាំងស្រុងរបស់ចិន លោក Tran Duy
 Hai អះអាងថា ទស្សនៈនេះបានដើរបញ្ច្រាស់ទៅនឹង​ទស្សនៈរបស់ថ្នាក់ដឹកនាំចិន។
 នាថ្ងៃទី ២៤ កញ្ញាឆ្នាំ១៩៧៥ ក្នុងការពិភាក្សា​ជាមួយអតីតលេខាទី១របស់បក្ស
ពលករវៀតណាម លោក Le Duan ឧបនាយក​រដ្ឋមន្រ្តីចិន លោក Deng Xiaoping បានទទួលស្គាល់ថា ប្រទេស​ទាំងពីរមានជំលោះអំពីប្រជុំកោះទាំងពីរពោលខាង
លើ​និងភាគីទាំងពីរអាចពិភាក្សាជា​មួយ​គ្នាអំពីបញ្ហានេះ។ មតិរបស់លោក Deng
Xiaoping ត្រូវបានកត់ត្រាក្នុងអនុស្សារណៈ​នៃក្រសួការ​បរទេស​ចិន​នាថ្ងៃទី១២
ឧសភាឆ្នាំ ១៩៨៨ ហើយបានចុះផ្សាយលើកាសែត​ Rénmín Rìbào របស់ចិន។

ក៏ទាក់ទិនដល់ការចោទប្រកាន់របស់ចិនដែរថា៖វៀតណាមបានបែង ចែកឡូ ប្រេងឧស្ម័នចំនួន៥៧ ហើយក្នុងនោះមានអណ្ដូងរ៉ែចំនួន៧បានដាក់អោយ​ដំណើរ ផលិតកម្ម និងមានអណ្ដូងរ៉ែចំនួន៣៧នៅក្នុងតំបន់សមុទ្រមាន​ជំលោះ លោក Do
Van Hau អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនប្រេង​ឧស្ម័ន​ជាតិ​វៀតណាម បានអះអាងថា៖

          “ ​សកម្មភាពធ្វើអាជីវកម្មប្រេងឧស្ម័នរបស់វៀតណាមសុទ្ធតែបានអនុវត្តនៅ
ក្នុង​តំបន់ខ្ពងរាបបាតសមុទ្ររបស់វៀតណាម និងសមស្របជាមួយបណ្ដាការ​កំណត់ក្នុង UNCLOS ១៩៨២។ ប្រការនេះត្រូវបានសហគមន៍អន្តរជាតិ​ទទួលស្គាល់
ហើយ។ ក្រុមហ៊ុនប្រេងឧស្ម័នបរទេសជាច្រើនបានចុះហត្ថ​លេខាលើកិច្ចសន្យារុក
រក  ធ្វើអាជីវកម្មប្រេងឧស្ម័នជាមួយវៀតណាមនៅបណ្ដាឡូនៅក្នុង​តំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។”

          លោក Do Van Hau បានអះអាងថែមទៀត​ថា៖ ទស្សនះពោលខាងលើរបស់​ចិនគឺសំដៅប្រែក្លាយតំបន់គ្មានជំលោះទៅជាតំបន់មានជំលោះ ដោយ​មហិច្ឆតា អនុវត្តផ្លូវអណ្ដាតគោ ដែលបានសហគមន៍អន្តរ​ជាតិទាំងមូលបរិហា។ វៀតណាម
ប្តេជ្ញ បដិសេធ​ទស្សនះ​ខុសឆ្គងទាំងនេះ និងអះអាងថានឹងប្តេជ្ញការពារបណ្ដា សិទ្ធិ  ផលប្រយោជន៍​ដ៏ត្រឹមត្រូវរបស់ខ្លួន ដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ។

          នៅទីនេះ បណ្ដាដំណាងបានឆ្លើយសំនួរជាច្រើនរបស់អ្នក​យកព័ត៍មាន នៅ ក្នុងនិងក្រៅប្រទេសអំពីបំរ៉ែបំរួលនៅក្នុងតំបន់ មូលដ្ឋាន​គតិយុត្តចំពោះប្រជុំកោះ
 Hoang Sa និង Truong Sa ក៏ដូចជាលទ្ធភាពប្តឹងចិន​ទៅលើតុលាកាអន្តរជាតិ។ យើងខ្ញុំនឹងជូនដំណឹងចំពោះលោកអ្នកនាងក្នុង​កម្មវិធីជាបន្ត៕

ប្រតិកម្មទៅវិញ