សន្និសីទក្រុមប្រឹក្សាកិច្ចការមហាហាជនមជ្ឈិមលើកទី ៨

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែធ្នូ ក្រុមប្រឹក្សាកិច្ចការមហាជនមជ្ឈិមបានរៀបចំ សន្និសីទបូកសរុបការងារឆ្នាំ ២០១៩ និងអនុវត្តភារកិច្ចនៅឆ្នាំ ២០២០។ នៅឆ្នាំ ២០១៩ បណ្តាអង្គការនយោបាយ-សង្គមនៅមជ្ឈិមបានបន្តការងារចលនាមហាជន និងពង្រឹងអង្គការ អភិវឌ្ឍសមាជិកសយុវជន សិក្ខាកាម ផ្លាស់ប្តូរខ្លឹមសារថ្មីនិងរបៀបធ្វើសកម្មភាព។
សន្និសីទក្រុមប្រឹក្សាកិច្ចការមហាហាជនមជ្ឈិមលើកទី ៨ - ảnh 1 ទិដ្ឋភាពនៃសន្និសីទក្រុមប្រឹក្សាកិច្ចការមហាហាជនមជ្ឈិមលើកទី ៨ (រូបថត៖ vovworld.vn)

អញ្ជើញថ្លែងមតិនៅសន្និសីទ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖

«  យើងត្រូវតែបន្តធ្វើឱ្យស៊ីជម្រៅថែមទៀត និងលើកកំពស់ឲ្យមានប្រសិទ្ធភាព ព្រមទាំងផ្លាស់ប្តូរខ្លឹមសារនៃរបៀបធ្វើ និងតួនាទីរបស់អង្គការមហាជនក្នុងដំណើរការអភិវឌ្ឍន៍។ ម្យ៉ាងទៀតបណ្តាអង្គការទទួលភារកិច្ចដែលបក្សប្រគល់ជូនហើយភារកិច្ចសំខាន់ទី ២ គឺមហាជនប្រគល់ជូនឲ្យុយើងធ្វើជាតំណាងប្រជាជន និងឆ្លុះបញ្ចាំងអំពីសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវ ហើយត្រូវតែឃ្លាំមើល ធ្វើកិច្ច ជជែកវែកញែក សន្ទនានិងផ្ទៀងស្តាប់ផងដែរ»៕

ប្រតិកម្មទៅវិញ