អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃលេខាធិការដ្ឋានមជ្ឈឹមបក្ស លោក Tran Quoc Vuong បានលើកច្បាស់ថា សេចក្តីសម្រេចទាំងអស់ទើបនឹងបានគណៈប្រតិបត្តិមជ្ឈឹមអនុម័ត ដោយបានអនុវត្តជាក់ស្តែងរាល់ភារកិច្ចដែលមហាសន្និបាតបក្សលើកទី១២បានដាក់ចេញ។
លោក Tran Quoc Vuong បានស្នើថា គប្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ជាពិសេសផ្ទៀងស្តាប់អ្នករាយការណ៍បកស្រាយ ដើម្បីក្តាប់ជាប់នូវខ្លឹមសារចាំបាច់របស់សេចក្តីសម្រេច ក្នុងនោះមានទាំងការពិភាក្សាដើម្បីទទួលយកឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្ត៕