សន្និសីទកំពូលG៧៖ឯកភាពលើវិធានការហិរញ្ញវត្ថុសំរាប់កំណើនសេដ្ឋកិច្ច

Chia sẻ
(VOVworld) - ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្ម
អភិវឌ្ឍន៍ចំនួន៧ (G៧) នាថ្ងៃទី២៦ ឧសភា បានឯក
ភាពលើការអនុវត្តន៍យ៉ាងរវាសរវៃនូវវិធានការហិរញ្ញ
វត្ថុ ព្រមទាំងជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសំដៅ
បង្កើនកំណើនពិភពលោកក្នុងកាលៈទេសៈការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅប្រទេសចិននិងទីផ្សារកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត។
សន្និសីទកំពូលG៧៖ឯកភាពលើវិធានការហិរញ្ញវត្ថុសំរាប់កំណើនសេដ្ឋកិច្ច - ảnh 1
ទិដ្ឋភាពនៃថ្ងៃប្រជុំទី១របស់ថ្នាក់ដឹកនាំក្រុមប្រទេស G៧ និង EU (រូបថត៖AFP/ TTXVN)

(VOVworld) - ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ចំនួន៧ (G៧) នាថ្ងៃ
ទី២៦ ឧសភា បានឯកភាពលើការអនុវត្តន៍យ៉ាងរវាសរវៃនូវវិធានការហិរញ្ញវត្ថុ ព្រម
ទាំងជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសំដៅបង្កើនកំណើនពិភពលោកក្នុងកាលៈ
ទេសៈការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅប្រទេសចិននិងទីផ្សារកំពុងអភិវឌ្ឍន៍ផ្សេងៗ
ទៀត។ក្រោយពីជំនួបចរចារអំពីសេដ្ឋកិច្ចក្នុងថ្ងៃទីមួយនៃសន្និសីទកំពូល G៧ ដែល
ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃនៅខេត្ត Mie ភាគកណ្ដាលជប៉ុននោះ មន្ត្រីជាន់ខ្ពស់
មួយរូបរបស់ជប៉ុនបានឲ្យដឹងថា ថ្នាក់ដឹកនាំក្រុម G៧ បានឯកភាពលើទស្សនៈថា
G៧ នឹងមិនស្ទាក់ស្ទើរផ្ដល់កញ្ចប់ជំរុញហិរញ្ញវត្ថុ សំដៅទប់ទល់នឹងបញ្ហាជនភៀស
ខ្លួន គ្រោះមហន្តរាយនិងបញ្ហាផ្សេងៗទៀត ដែលប្រទេស G៧ និមួយៗត្រូវប្រឈម
មុខ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel
នាថ្ងៃទី២៦ ឧសភា បានប្រកាសថា ក្រុម G៧ មិនទាន់មានផែនការលុបចោលបទ
ហ៊ុំព័ទ្ធទៅលើរុស្ស៊ីទាក់ទិនដល់ជំលោះនៅតំបន់ប៉ែកខាងកើតអ៊ុយក្រែននៅឡើយ
ទេ។លោកស្រីរូបនេះចាត់ទុកថា វាជាការឆាប់ពេកដើម្បីលុបចោល បទហ៊ុំព័ទ្ធទៅ
លើរុស្ស៊ីហើយ G៧ នឹងមិនផ្លាស់ប្ដូរទស្សនៈអំពីបញ្ហានេះឡើយ៕

ប្រតិកម្មទៅវិញ