សន្និសីទកំពូល អ.ស.ប. ស្តីអំពីអាកាសធាតុអនុម័តលើសេចក្តីថ្លែងការណ៍អំពីព្រៃឈើ

Chia sẻ

(VOVworld) – នាថ្ងៃទី ២៣ កញ្ញា ក្នុងក្របខ័ណ្ឌសន្និសីទកំពូល
 អ.ស.ប. ស្តីអំពីអាកាសធាតុដែលត្រូវបានរៀបចំឡើងជាលើក
ដំបូងនៅទីក្រុង New York អាមេរិកតំណាងគ្រប់រូបបានអនុម័ត
លើសេចក្តីថ្លែងការណ៍អំពីព្រៃឈើសំដៅរក្សានិងអភិវឌ្ឍន៍ផ្ទៃដី
ព្រៃឈើដើម្បីរួមចំណែកក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។


សន្និសីទកំពូល អ.ស.ប. ស្តីអំពីអាកាសធាតុអនុម័តលើសេចក្តីថ្លែងការណ៍អំពីព្រៃឈើ - ảnh 1
សន្និសីទកំពូល អ.ស.ប. ស្តីអំពីអាកាសធាតុអនុម័តលើសេចក្តីថ្លែងការណ៍អំពីព្រៃឈើ​ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ កញ្ញា ក្នុងក្របខ័ណ្ឌសន្និសីទកំពូល អ.ស.ប. ស្តីអំពី
អាកាសធាតុដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុង New York អាមេរិក តំណាងគ្រប់រូបបានអនុម័តលើសេចក្តីថ្លែងការណ៍អំពីព្រៃឈើសំដៅរក្សានិង អភិវឌ្ឍន៍ផ្ទៃដីព្រៃឈើដើម្បីរួមចំណែកក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ តំណាងនានាដែលចូលរួមសន្និសីទលើកនេះបានសន្យានឹងខំប្រឹងប្រែងអស់ពី
កំលាំង កាយចិត្តរបស់ខ្លួនកាត់បន្ថយ ៥០% នៃផ្ទៃដីព្រៃដែលត្រូវបានបំផ្លិចបំផ្លាញ
ដល់ឆ្នាំ ២០២០ និងដល់ឆ្នាំ ២០៣០ នឹងរាំងស្កាត់ទាំងស្រុងស្ថានភាពប្រើប្រាស់
ព្រៃឈើក្នុង គោលដៅផ្សេងៗ។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អ.ស.ប. លោក
Ban Ki-moon បានឲ្យដឹងថា៖ សេចក្តីថ្លែងការណ៍ស្តីអំពីព្រៃឈើដែលទើបនឹងត្រូវ
បានអនុម័តមិនមែន ជាឯកសារមានចរិតលក្ខណៈខាងគតិយុត្តទេ ប៉ុន្តែ លោក
នៅតែសង្ឃឹមថា៖ ឯកសារនេះគឺ ជាកត្តាសំខាន់មួយក្នុងការរួមចំណែការពារ
បរិស្ថានលើផែនដី៕

ប្រតិកម្មទៅវិញ