|
ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker ឆ្លើយមជ្ឈដ្ឋានអ្នកយកពត៌មាននៅពេញអញ្ជើញចូលរួមសន្និសីទនៅម៉ាល់ត៍ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៣ កុម្ភៈ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានអញ្ជើញជួប
ប្រជុំក្នុងក្របខ័ណ្ឌសន្និសីទកំពូលពិសេសនៅម៉ាល់ត៍ ដោយការខំប្រឹងប្រែងស្ដារ
ប្លុកនេះឡើងវិញចំពោះមុខការសាកល្បងជាច្រើននាបច្ចុប្បន្ន។នេះជាកិច្ចប្រជុំថ្មី
បំផុតក្នុងចំណោមសន្និសីទបន្ទាន់ជាច្រើនដែលត្រូវបានរៀបចំឡើងចាប់តាំងពី
ព្រឹត្តិការណ៍ Brexit កាលពីខែមិថុនាឆ្នាំទៅមិញក៏ដូចជាព្រឹត្តិការណ៍ដែលលោក
Trump ឡើងកាន់តំណែងប្រធានាធិបតីអាមេរិកផងដែរ។
ផ្នែកដំបូងនៃសន្និសីទលើកនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេស
សមាជិក EU ទាំង២៨ ដោយប្រមូលផ្ដុំទៅលើវិបត្តិជនចំណាកស្រុកដ៏ធ្ងន់ធ្ងរបំផុត
គិត តាំងពីក្រោយសង្គ្រាមលោកលើកទី២មក។នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី
Theresa May នឹងមិនចូលរួមផ្នែកទី២នៃសន្និសីទ នៅពេលថ្នាក់ដឹកនាំសេសសល់
ចំនួន២៧រូបនឹងពិភាគ្សាអំពីអនាគតរបស់ប្លុកក្រោយពី Brexit៕