សន្និសីទ“ ហាណូយ ២០២០ - កិច្ចសហប្រតិបត្តិការវិនិយោគ​និង​អភិវឌ្ឍន៍”

Chia sẻ
(VOVWORLD) - សន្និសីទ“ ហាណូយ ២០២០ - កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍”នឹងបានប្រព្រឹត្តិទៅនាថ្ងៃទី ២៧ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះគ្រោងនឹងទាក់ទាញការចូលរួមរបស់ប្រតិភូចំនូន ១៥០០ នាក់ សហគ្រាសមានចំនួន ៦០០ អង្គភាព មកពីខេត្ត ក្រុងនានា។ 

សន្និសីទនេះបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយ ក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោយពីជំងឺរាតត្បាត Covid-19 ។ នេះក៏ជាឱកាស ដើម្បីជំរុញការកែទម្រង់រដ្ឋបាល ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីលើកកម្ពស់កំណើន ផ្សព្វផ្សាយសក្តានុពលនិងឱកាសវិនិយោគរបស់ទីក្រុងហាណូយ និងខេត្ត ក្រុងនានា។  លេខាគណកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានឲ្យដឹងថា៖

“សន្និសីទ“ ហាណូយ ២០២០ - កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍” បានប្រព្រឹត្តិទៅក្នុងបរិបទនាបច្ចុប្បន្ននេះគឺមានសារៈសំខាន់ ហើយជានិមិត្តរូបដ៏សំខាន់ណាស់។ ព្រមទាំងបង្ហាញសាររបស់ទីក្រុង ខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ច ២ ដើរទន្ទឹមនឹងគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ផង និងផ្តោតសំខាន់លើការស្ដារសេដ្ឋកិច្ចឡើងវិញ។ សន្និសីទនេះ គឺជាសារមួយរបស់ទីក្រុងហាណូយគឺ វៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែកគឺជាគោលដៅប្រកបដោយសុវត្ថិភាពនិងទាក់ទាញសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ