សន្និបាតមជ្ឈឹមលើកទី១១៖ ជំហានបង្កើតសន្ទុះសំខាន់សម្រាប់មហា សន្និបាតបក្សទូទាំងប្រទេសលើកទី១៣

Chia sẻ
(VOVWORLD) - បណ្ដាកម្មាភិបាលនិងបក្ខជនក៏បានចាត់ទុកថា រាល់សេចក្ដីសម្រេចនៃ សន្និបាតមជ្ឈឹមលើកនេះ មានអត្ថន័យដ៏សំខាន់ ជាពិសេសគឺចំពោះការងារចាត់ តាំងបក្ស។
សន្និបាតមជ្ឈឹមលើកទី១១៖ ជំហានបង្កើតសន្ទុះសំខាន់សម្រាប់មហា សន្និបាតបក្សទូទាំងប្រទេសលើកទី១៣ - ảnh 1ទិដ្ឋភាពនៅសន្និបាតមជ្ឈឹមលើកទី១១ (រូបថត៖ VOV) 

  លទ្ធផលនៃសន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ ត្រូវបានកម្មាភិបាល បក្ខជននិងប្រជាជនទូទាំងប្រទេស រំពឹងថា ជាបោះជំហានបង្កើតសន្ទុះសំខាន់សម្រាប់មហាសន្និបាតទូទាំង ប្រទេសលើកទី១៣របស់បក្សនាដើមឆ្នាំ២០២១។ កម្មាភិបាល បក្ខជននិង ប្រជាជនចាត់ទុកថា បណ្ដាឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស ត្រូវបង្ហាញនូវស្មារតីបន្តផ្ដោតសំខាន់ដល់ការងារកសាងបក្សនិងប្រព័ន្ធនយោ បាយអោយបានស្អាតស្អម រឹងមាំ លើកកំពស់សមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធ របស់បក្ស ក៏ដូចជាសុពលភាព ប្រសិទ្ធភាពនៃសកម្មភាពរបស់ស្ថាប័នរដ្ឋនានា ព្រមទាំមពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលផងដែរ។ លោក Do Duy Thuong សមាជិកអង្គប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានលើកសំណើថា៖

        “បន្តដាក់បញ្ចូលក្នុងច្បាប់នូវសិទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងសិទ្ធិប្រជា ធិបតេយ្យដោយតំណាង ដើម្បីពង្រីកបាននូវកម្លាំងនៃផែនមហាសាមគ្គីជាតិទាំង មូល និងកម្លាំអនៃសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ សេចក្ដីព្រាងឯកសារលើកនេះ ត្រូវការសង្កត់ធ្ងន់លើការអនុវត្តជាក់ស្ដែងនូវយន្តការស្ដីពីប្រជាធិបតេយ្យដោយ ផ្ទាល់របស់ប្រជាជន ជាពិសេសគឺប្រជាធិបតេយ្យនៅតាមមូលដ្ឋាននានា”។

        បណ្ដាកម្មាភិបាលនិងបក្ខជនក៏បានចាត់ទុកថា រាល់សេចក្ដីសម្រេចនៃ សន្និបាតមជ្ឈឹមលើកនេះ មានអត្ថន័យដ៏សំខាន់ ជាពិសេសគឺចំពោះការងារចាត់ តាំងបក្ស។ លោកស្រី Mai Thi Phuong បក្ខជនម្នាក់នៅខេត្ត Quang Ninh បាន ចាត់ទុកថា៖

        “យើងអាចឃើញថា មជ្ឈឹមបក្សបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ ហើយ ត្រៀមខ្លួនជាស្រេចសម្រាប់មហាសន្និបាតលើកទី១៣ ជាពិសេសគឺក្នុងការងារ កសាងបក្ស ការអនុវត្តលក្ខ័ន្តិកៈបក្ស។ ប្រការនេះត្រូវបានបង្ហាញតាមរយៈសកម្ម ភាពជាក់ស្ដែងនានាដូចជា ការបណ្ដេញចេញពីបក្សចំពោះកម្មាភិបាលមិន សក្តិសមមួយចំនួនដូចជាលោក Nguyen Bac Son និងលោក Truong Minh Tuan”៕

ប្រតិកម្មទៅវិញ