សន្និបាតទូទាំងប្រទេសសិក្សាស្រាវជ្រាវ ជ្រួតជ្រាបសេចក្តីសម្រេច​ចិត្ត​នៃសន្និបាត​មជ្ឈឹម​លើកទី ៥ នីតិកាលទី ១៣

Chia sẻ
(VOVWORLD) - កម្មាភិបាល និងបក្ខជនជាង ១ លាននាក់បានចូលរួមការសិក្សាស្រាវជ្រាវនេះ។
សន្និបាតទូទាំងប្រទេសសិក្សាស្រាវជ្រាវ ជ្រួតជ្រាបសេចក្តីសម្រេច​ចិត្ត​នៃសន្និបាត​មជ្ឈឹម​លើកទី ៥ នីតិកាលទី ១៣ - ảnh 1សន្និបាតទូទាំងប្រទេសសិក្សាស្រាវជ្រាវ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី ៥ នីតិកាលទី ១៣

នាព្រឹកថ្ងៃទី២១ ខែកក្កដា ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈឹមបក្សបានរៀបចំសន្និបាត ទូទាំងប្រទេសសិក្សាស្រាវជ្រាវ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី ៥ នីតិកាលទី ១៣ តាមអនឡាញផង និងផ្ទាល់ផងតភ្ជាប់រវាងសាលប្រជុំ Dien Hong វិមានរដ្ឋសភា ទីក្រុងហាណូយជាមួយថ្នាក់ស្រុក ឃុំនៅទូទាំងប្រទេស។ កម្មាភិបាល និងបក្ខជនជាង ១ លាននាក់បានចូលរួមការសិក្សាស្រាវជ្រាវនេះ។ អញ្ជើញចូលរួមសន្និបាតមានវត្តមាន៖ ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue សមាជិកអចិន្ត្រៃយ៍គណៈលេខាលោក Vo Van Thuong។

នៅក្នុងសន្និបាតនេះ បណ្ដាតំណាងបានផ្ទៀងស្ដាប់ប្រធានបទស្ដីពី “ការបន្តផ្លាស់ប្ដូរថ្មី សុក្រិតរបៀបរបប គោលនយោបាយ លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លីបង្កើតកម្លាំងចលករនាំវៀតណាមក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់”; “កសិកម្ម កសិករ ជនបទដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”; "បន្តផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលថ្មី"; “ពង្រឹង ពង្រីក កសាងអង្គការមូលដ្ឋានបក្ស និងលើកកម្ពស់ជួរបក្ខជនក្នុងដំណាក់កាលថ្មី”ដែលត្រូវបានថ្នាក់ដឹកនាំបក្ស និងរដ្ឋបកស្រាយផ្ទាល់ សំដៅជួយអង្គសន្និបាតក្ដាប់ជាប់យ៉ាងពេញលេញជាប្រព័ន្ធនូវស្មារតីសេចក្ដីសម្រេចចិត្តសន្និបាតលើកទី ៥ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣៕

ប្រតិកម្មទៅវិញ