សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំណូមពរអាមេរិកលុបចោលបទដាក់ទណ្ឌកម្ម

Chia sẻ

(VOVworld) - នាថ្ងៃទី៨ មករា សាធារណៈរដ្ឋប្រជាធិ
បតេយ្យប្រជាមានិតកូរ៉េបានសំណូមពរអាមេរិកលុប
ចោលបទដាក់ទណ្ឌកម្មទាំងឡាយដែលមិនសមហេតុ
សមផល ទៅលើព្យុងយ៉ាង

សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំណូមពរអាមេរិកលុបចោលបទដាក់ទណ្ឌកម្ម - ảnh 1
ខ្សែភាពយន្ត "The Interview" - ជាភាពយន្តដែលបង្កើតភាពតានតឹងដ៏ធ្ងន់ធ្ង
រវាងវ៉ាស៊ីនតោននិងព្យុងយ៉ាងនាពេលថ្មីៗនេះ (រូបថត៖Reuters)


(VOVworld) - នាថ្ងៃទី៨ មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន
សំណូមពរអាមេរិកលុបចោលបទដាក់ទណ្ឌកម្មទាំងឡាយដែលមិនសមហេតុសម
ផល ទៅលើព្យុងយ៉ាង ព្រមទាំងអំពាវនាវឲ្យកូរ៉េខាងត្បូងបង្ហាញច្បាស់ពីគោល
ជំហរក្នុងការកែលំអរទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២។ទីភ្នាក់ងារសារព័ត៏មាន
មជ្ឈឹមរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA) បានដកស្រង់
សេចក្ដីប្រកាសរបស់គណៈកម្មាធិការការពារជាតិនៃប្រទេសនេះដោយលើក
ច្បាស់ថា បទដាក់ទណ្ឌកម្មទាំងឡាយដែលអាមេរិកដាក់លើប្រទេសកូរ៉េនេះតាំង
ពីមុនមកសុទ្ធតែផ្អែកទៅលើភាពអមិត្ត។តាមនោះ អាមេរិកបានរុញទំនាក់ទំនង
រវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោនឈានទៅការប្រឈមមុខគ្នាដ៏អាក្រក់បំផុតតាំង
ពីដើមឆ្នាំមក។ដោយហេតុនេះ វ៉ាស៊ីនតោនត្រូវត្រួតពិនិត្យគោលនយោបាយ
អមិត្តចំពោះព្យុងយ៉ាងឡើងវិញ បើប្រសិនជាមិនចង់ទទួលរងគ្រោះមហន្តរាយ
ដោយសង្គ្រាមនោះ៕

ប្រតិកម្មទៅវិញ