រោងចក្រកាត់ដេរនាំចេញទៅកាន់ទីផ្សារអឺរ៉ុប (អគ្គក្រុមហ៊ុនកាត់ដេរលេខ ១០) (រូបថតៈ TTXVN) |
យោងតាមលោកស្រី Lucie Vondrackova ប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោ បាយ ពាណិជ្ជកម្មនិងបណ្តាអង្គការសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឆែកថា EVFTA នឹងនាំមកនូវផលប្រយោជន៍សំខាន់សម្រាប់ទាំងវៀត ណាមនិង EU។ ផលប្រយោជន៍សំខាន់បំផុតដោយ EVFTA នាំមក គឺការលុបបំបាត់ពន្ធ ៩៩% ដែលជួយកាត់បន្ថយចំណាយសម្រាប់អ្នកនាំចេញក៏ដូចជាអ្នកនាំចូលរបស់ វៀតណាម។ ប្រការនេះបានបង្កើតឱកាសសម្រាប់សហគ្រាសឆែកនាំចេញទំនិញក្នុងវិស័យដែលជាប្រៀបខ្លាំងរបស់ខ្លួន ដូចជា ឧស្សាហកម្មវាយនភណ្ឌ កញ្ចក់ រថយន្ត គ្រឿងយន្ត បច្ចេកទេសអេឡិចត្រូនិកជាដើម។
ការដែល EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាមនិយាយដោយឡែកនិងបណ្តាប្រទេសអាស៊ាននិយាយរួម នឹងរួមចំណែកអនុវត្តន៍ជាក់ស្តែង រាល់គោលនយោបាយអាទិភាពរបស់ EU ក្នុងការទាក់ទងផ្ទាល់ជាមួយទីផ្សារអាស៊ាន ដោយសារអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី៣របស់ EU ផងដែរ៕