សាធារណរដ្ឋឆែក ជាប់ឆ្នោតជា​សមាជិក​​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជំនួសឲ្យ​រុស្ស៊ី

Chia sẻ
(VOVWORLD) - នៅក្នុងការបោះឆ្នោតបន្ថែមនៅថ្ងៃទី ១០ ខែឧសភា មហាសន្និបាតអង្គការសហប្រជាជាតិបានជ្រើសរើសសាធារណរដ្ឋឆែកជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីជំនួសឲ្យរុស្ស៊ី បន្ទាប់ពីសមាជិកភាពរបស់រុស្ស៊ីនៅក្នុងស្ថាប័ននេះត្រូវបានព្យួរកាលពីខែមេសា។ 
សាធារណរដ្ឋឆែក ជាប់ឆ្នោតជា​សមាជិក​​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជំនួសឲ្យ​រុស្ស៊ី - ảnh 1រូបភាព៖ VOV Praha

សាធារណរដ្ឋឆែកត្រូវបានជ្រើសរើសឱ្យកាន់តំណែងនេះ សម្រាប់អំឡុងពេលនៅសល់នៃអាណត្តិរយៈពេល ៣ឆ្នាំដែលនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣។

ប្រទេសចំនួន ១៥៧ នៅមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោត គាំទ្រសាធារណរដ្ឋឆែក ដោយមានប្រទេសចំនួន ២៣ អនុប្បវាទ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៦ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ជាមួយនឹងបេសកកម្មលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ