នាថ្ងៃទី ១២ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA ) បានដកស្រង់សម្ដីរបស់ថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក លោក Kim Jong-un ដែលបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តបង្កើតឡើងលទ្ធផលល្អដោយបង្កើនថែម
ទៀតបរិយាកាសផ្សះផ្សារនិងកិច្ចសន្ទនាដែលបង្កើតឡើងដោយបំណងប្រាថ្នានិងឆន្ទៈរបស់កូរ៉េខាងជើងនិងកូរ៉េខាងត្បូង ក្នុងនោះមហោស្រពរដូវរងារគឺជាកម្លាំងចលករដ៏សំខាន់មួយ។
នាថ្ងៃទី ១២ កុម្ភៈដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានអះអាងថាពេលវេលាដែល សាធារណរដ្ឋ ប.ប.ក ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចពិភាក្សាដ៏ស្មោះត្រង់ជាមួយអាមេរិក គឺអាស្រ័យលើ ក្រុងព្យុងយ៉ាង៕