សាធារណៈមតិមានប្រតិកម្មចំពោះអត្រាពន្ធនាំចូលថ្មីរបស់អាមេរិក

Chia sẻ
(VOVWORLD) -សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក គឺជប៉ុនក៏បានប្រកាសថា សេចក្ដីសម្រេចចិត្តរបស់អាមេរិក នឹងបង្ក"ផលប៉ះពាល់យ៉ាងធំធេង" ទៅលើទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជានៅលើពិភពលោក។
សាធារណៈមតិមានប្រតិកម្មចំពោះអត្រាពន្ធនាំចូលថ្មីរបស់អាមេរិក - ảnh 1 សាធារណៈមតិមានប្រតិកម្មចំពោះអត្រាពន្ធនាំចូលថ្មីរបស់អាមេរិក

បន្ទាប់ពីប្រធានាធិបតីលោក Donald Trump នាថ្ងៃទី ៨ មិនាបាន ចុះហត្ថលេខាលើក្រឹត្យមួយស្ដីពីការកំណត់យកពន្ធថ្មីចំពោះការនាំចូលមុខទំនិញដែកថែបនិងអាលុយមីញ៉ូនោះ មជ្ឈដ្ឋានមន្ត្រីអាមេរិក ក៏ដូចជា៖ប្រទេស និងអង្គការនានានៅលើពិភពលោកបានសម្ដែងប្រតិកម្ម។

ក្នុងសេចក្តីប្រកាសមួយនាថ្ងៃដដែល ប្រធានសភាជាន់ទាបអាមេរិក លោក Paul Ryan បានឲ្យដឹងថា៖ សេចក្ដីសម្រេចចិត្តពោលខាងលើរបស់ប្រធានាធិបតីលោក Trump នឹងបង្កឲ្យមាន " ផលវិបាកដែលមិនរំពឹងទុក" លោក Ryan បានអះអាងថា៖ លោកនឹងបន្តបញ្ចុះបញ្ចូលរដ្ឋាភិបាល ដើម្បីបង្រួញបញ្ជីរាយនាមប្រទេសដែលត្រូវកំណត់យកពន្ធខ្ពស់ចំពោះដែកថែបនិងអាលុយមីញ៉ូនាំចូលអាមេរិក ដោយរួមបញ្ចូលតែប្រទេសដែលរំលោភលើច្បាប់ពាណិជ្ជកម្មតែប៉ុណ្នោះ។

ទន្ទឹមនឹងនេះ ព្រឹទ្ធសមាជិក លោក Jeff Flake មកពីរដ្ឋ Arizona បានឲ្យដឹងថា៖ ការកំណត់យកពន្ធថ្មីនេះ គឺជាការរួមផ្សំដ៏ "មហន្តរាយ" រវាងលទ្ធិកាំពារនិយម និង អស្ថេរភាព ដោយជះឥទ្ធិពលជាអវិជ្ជមានទៅលើកំណើនសេដ្ឋកិច្ច។

នាថ្ងៃដដែល ទីភ្នាក់ងារផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមធំបំផុតសម្រាប់អាមេរិក គឺកាណាដា និងប្រេស៊ីលបានឡើងសម្លេងប្រឆាំងជំទាស់។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៨ មិនា រដ្ឋមន្រ្តីការបរទេសកាណាដា លោក Chrystia Freeland បានប្រកាស់ថា ប្រទេសខ្លួននឹងបន្តខិតខំប្រឹងប្រែងដើម្បីលុបចោលគោលនយោបាយកំណត់ការយកពន្ធរបស់អាមេរិក។ ទន្ទឹមនឹងនេះរដ្ឋមន្រ្តីការបរទេសប្រេស៊ីលលោក Aloysio Nunes បានអះអាងសាជាថ្មីថាប្រទេសខ្លួននឹងនាំចេញផែនការចាំបាច់ ទាំងទ្វេភាគី និងពហុភាគី ដើម្បីការពារផលប្រយោជន៍ជាតិ។

នៅអឺរ៉ុប រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានឲ្យដឹងថា៖ ប្រទេសខ្លួន បារាំង នឹងរួមជាមួយដៃគូក្នុង សហភាពអឺរ៉ុប (EU) វាយតម្លៃលើផលវិបាកនិងនាំចេញប្រតិកម្មឲ្យបានសមស្រប។

សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក គឺជប៉ុនក៏បានប្រកាសថា សេចក្ដីសម្រេចចិត្តរបស់អាមេរិក នឹងបង្ក"ផលប៉ះពាល់យ៉ាងធំធេង" ទៅលើទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជានៅលើពិភពលោក។

យោងតាមក្រឹត្យ ដែលត្រូវបាន ប្រធានាធិបតីលោក  Donald Trump ចុះហត្ថលេខានាថ្ងៃទី ៩ មិនា ដែលចែងថា៖ អាមេរិក នឹងយកពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និង១០ភាគរយលើអាលុយមីញ៉ូម ហើយចូលជាធរមានក្នុងរយៈពេល ១៥ ថ្ងៃ។ម៉ិកស៊ិកនិងកាណាដាត្រូវបានលើកលែងពីគោលនយោបាយនេះ៕

ប្រតិកម្មទៅវិញ