សាធារណមតិបញ្ច្រាស់គ្នាស្តីពីសារសហរដ្ឋ២០១៥របស់លោកប្រធានាធិបតីអាមេរិក Barack Obama

Chia sẻ
(VOVworld)-ក្រោយពីប្រធានាធិបតីអាមេរិកថ្លែងសារសហរដ្ឋ២០១៥ សាធារណ មតិអាមេរិកបន្តមានប្រតិកម្មបញ្ច្រាសគ្នាចំពោះសារនេះ។ 

(VOVworld)-ក្រោយពីប្រធានាធិបតីអាមេរិកថ្លែងសារសហរដ្ឋ២០១៥ សាធារណ
 មតិអាមេរិកបន្តមានប្រតិកម្មបញ្ច្រាសគ្នាចំពោះសារនេះ។ បណ្តាអ្នកជំនាញការ
 ថា លោក Obama មានឥរិយាបទដូចជាជនកំពុងមានជ័យជំនះ​ ទោះបីជាគណៈ
បក្ស ប្រធាធិបតេយ្យត្រូវរងការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតពាក់កណ្តាល អាណត្តិនាខែវិច្ឆិកាកន្លងទៅក្តី។ តាមនោះលោក Obama បា​​នឈ្លាវៃដោយ​ ចំណាយ
ពេលវេលាភាគច្រើនសម្រាប់អួតអាងនូវលទ្ធផលសេដ្ឋកិច្ចនារយៈពេល ៦ឆ្នាំដែល
លោកកាន់អំណាច។ សារសហរដ្ឋរបស់លោក Obama គឺគ្មានការអត់ឱន និងមាន
ចរិតលក្ខណៈវាយប្រហារ ម្យ៉ាង​អំពាវនាវរដ្ឋសភាសហប្រតិបត្តិការ ម្យ៉ាងវិញទៀត
បានប្រកាសជាច្រើនសារថា នឹងមិនរអែងចិត្តប្រើសិទ្ធិវេតូប្រសិន បើភាគីសាធារណ
រដ្ឋមិនអនុម័តលើបណ្តាពង្រាងច្បាប់ជំនួសកម្មវិធីកែទម្រង់ ធានារ៉ាប់រងសុខាភិបាល ObamaCareនោះ។

សាធារណមតិបញ្ច្រាស់គ្នាស្តីពីសារសហរដ្ឋ២០១៥របស់លោកប្រធានាធិបតីអាមេរិក Barack Obama - ảnh 1
ប្រធានាធិបតីអាមេរិក Barack Obama

          សមាជិការសភា Nancy Pelosi នៃគណៈបក្សប្រជាធិបតេយ្យបាន ពិពណ៌នាសារ
របស់លោក Obama នេះដូចជា “ផ្ទុកការកំណត់យ៉ាងខ្លាំងក្លារអំពី រាល់ឱកាសនិងភាព
រុងរឿងរបស់គ្រួសារនានានៅអាមេរិក ជាពិសេសគឺស្រទាប់ កណ្តាល”។ តាមព្រឹទ្ធ
សមាជិកគណៈបក្សប្រជាធិបតេយ្យ លោក Barbara Boxer ថា ក្នុងសាររបស់ខ្លួន
លោក Obama បានបង្ហាញច្បាស់នូវតួនាទីដឹកនាំរបស់​អាមេរិកក្នុងការ “ណែនាំពិ
ភពលោកឯកភាព១ទប់ទល់នឹងភេរវកម្ម”។ ប៉ុន្តែ បណ្តា អ្នកតាក់តែងច្បាប់របស់
គណៈបក្សសាធារណរដ្ឋនៅតែឡើងសម្លេងបដិសេធសំណើជាច្រើនរបស់លោក
Obamaផងដែរ៕

ប្រតិកម្មទៅវិញ