សាធារណមតិចិនស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

Chia sẻ
(VOVWORLD) -ដំណើរទស្សនកិច្របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញបំពេញទស្សនកិច្ចនៅចិន  ទទួលបានការយកចិត្តទុកដាក់ និងការស្វាគមន៍ពីសំណាក់សាធារណមតិចិន។
សាធារណមតិចិនស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan - ảnh 1 លោក Zhang Jia Xiang អតីតប្រធានទីភ្នាក់ងារសារព័ត៌មាន Xinhua (រូបថត៖ VOV)

ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញបំពេញទស្សនកិច្ចនៅចិន សំដៅបង្កើនជំនឿទុកចិត្តខាងនយោបាយ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ទទួលបានការយកចិត្តទុកដាក់ និងការស្វាគមន៍ពីសំណាក់សាធារណមតិចិន។

លោក Zhang Jia Xiang អតីតប្រធានទីភ្នាក់ងារសារព័ត៌មាន Xinhua ប្រចាំនៅទីក្រុងហាណូយ បានឲ្យដឹងថា៖

"ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរចិន និងវៀតណាមមានការអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។ ជាពិសេស បណ្ដាដំណើរទស្សកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរទទួលបានការយល់ដឹងរួមលើបញ្ហាជាច្រើន ហើយប្រការនេះមានអត្ថន័យដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែអភិវឌ្ឍន៍។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅចិន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។  ក្នុងនោះ មានទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងបណ្ដាស្ថាប័ននីតិបញ្ញត្តិនៃភាគីទាំងពីរ។ យើងខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យនេះនឹងទទួលបានសមិទ្ធផលថ្មីៗជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ