(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមានដំណើរទស្សនកិច្ច វៀត
ណាមចាប់ពីថ្ងៃទី១២វិច្ឆិកាខាងមុខ។ លោក Alexander Vorosos នៅ សាលា
សភាបណ្ឌិតវិទ្យាសាស្រ្តរុស្ស៊ីបានចាត់ទុថា ៖
|
បណ្ដិត Alexander Vorosos
|
“តាមខ្ញុំដឹងថា ការងាររៀបចំសម្រាប់ ដំណើរទស្សនកិច្ចវៀតណាមរបស់
ប្រធានាធិបតីរុស្ស៊ីគឺមត់ចត់។ តាមគំរោង ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ច
សន្យាចំនួន១៦ស្តីអំពីសេដ្ឋកិច្ចទ្រង់ទ្រាយធំ ក្នុងនោះមានកិច្ចសន្យាទាក់ទិនដល់ រោងចក្រចម្រាញ់ប្រេងឧស្ម័ន្តធំរបស់វៀតណាម។ វៀតណាមជាប្រទេសដើមដំ
បូងនៅអាស៊ីអាគ្នេយ៌កសាងរោងចក្រអគ្គីសនីនុយក្លេអ៊ែរដោយមានការជួយ
ឧបត្ថម្ភរបស់រុស្ស៊ីនិងលើវិស័យមួយចំនួនទៀតផង”។
បណ្ឌិត Grigori Lookshin ធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានរបស់សាលាសភាបណ្ឌិតវិទ្យាសាស្រ្តរុស្ស៊ីបានវាយតម្លៃថា៖
|
បណ្ឌិត Grigori Lookshin
|
“ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមនៅកម្រឹតដៃគូរយុទ្ធសាស្រ្តលើគ្រប់វិស័យជា
កម្រឹតខ្ពស់បំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាជន១រូប ស្រាវជ្រាវអំពី
វៀតណាម យើងខ្ញុំកំពុងខំប្រឹងប្រែងស្វែងយល់ និងឆ្លងតាមរយៈ សំណង់ អត្ថ
បទសរសេរ ដើម្បីយល់បន្ថែមអំពីវៀតណាម សំដៅជម្រុញកិច្ចសហប្រតិបត្តិ
ការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ដោយហេតុនេះ ខ្ញុំចាត់ ទុកថា ដំណើរ
ទស្សនកិច្ចលើកនេះ នឹងរួមចំណែកបើកចេញយកថាទស្សន៌ ដ៏ ធំធេងសម្រាប់
ទំនាក់ទំនងនៃប្រទេសទាំងពីរ”៕