សាធារណះ អាហ្សង់ទីនប្រឆាំងជំទាស់ចិន

Chia sẻ
(VOV)_ការដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ​នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម បានគំរាមគំហែងដល់សន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅលើពិភពលោក។

(VOV)_ការដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ​នៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម បានគំរាមគំហែង
ដល់សន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅលើពិភពលោក។ នេះគឺជា ការអះអាងរបស់លោក Alberto Hutschenreuter សាស្ត្រាចារ្យ​នៅសាលាសភាបណ្ឌិត​កងទ័ពជើងអាកាស  ​អាហ្សង់ទីននិងជានាយកក្រុមហ៊ុន​ផ្សព្វផ្សាយ​ Quilibrium
 Global ក្នុងពេលដែលអធិប្បាយអំពីភាពតានតឹង​នៅ​​សមុទ្រខាងកើត នាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោក Alberto Hutschenreuter បានសម្ដែងការព្រួយបារម្ភអំពីការ
ដែលចិនមិន​គោរពបណ្ដាសេចក្តីសម្រេចចិត្តរបស់អង្គការអន្តរជាតិនានា ដើម្បី​ដោះស្រាយបណ្ដាជំលោះនេះ ម្យ៉ាងទៀតបង្កការញុះញុងលិទ្ធិជាតិនិយម​និងបង្កើនការប្រកួតប្រជែងសព្វា​វុធទៀតផង។

សាធារណះ អាហ្សង់ទីនប្រឆាំងជំទាស់ចិន - ảnh 1
លោក Alberto Hutschenreuter ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានទីភ្នាក់ងារសារព័ត៍មានវៀតណាម (TTXVN)


          ការព្រួយបារម្ភអំពីការដែលប៉េកាំងធ្វើងើយកន្ទើយចំពោះ​ច្បាប់អន្តរជាតិ ក៏
បានលោក Diego Velazquez ទទួលបន្ទុកផ្នែកផ្សព្វផ្សាយសង្គមរបស់ Quilibrium Global បានចែករំលែក។ លោក Diego Velazquez ចាត់តុក​ការដែលចិនបានដាក់​ស្ថានីយខួងនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់​ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាម  និងការប្រមូលផ្តុំនាវា យន្តហោះ រួម​ទាំងនាវាយោធាជាច្រើនមកដើម្បីគំ
រាមគំហែង  វាយប្រហារទៅលើនាវារបស់​វៀតណាម នេះគឺជាសកម្មភាពគំរាមគំ ហែងដល់អធិបតេយ្យភាពរបស់​វៀតណាម គំរាមគំហែងដល់ស្ថិរភាពនៅអាស៊ី
អាគ្នេយ៍  និងសន្តិភាពពិភពលោក។

          រីឯលោកស្រី Vanina Soledad Fattori ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍និង​ខ្លឹមសារ
 នៃ Quilibrium Global  ក៏បានបង្ហាញច្បាស់ថា៖ អំពើរបស់ចិនមិន​គ្រាន់តែ​រំលោភ ទៅលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ ប៉ុណ្ណោះទេ  ថែមទាំងដើរផ្ទុយទៅនឹងសេចក្ដីថ្លែងការណ៍ស្ដីពី​ការប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (DOC) ដែលចិនបានចុះ​ហត្ថលេខាជាមួយអាស៊ាន នាឆ្នាំ
 ២០០២។ ក៏តាមលោកស្រីដែរថា៖ការផ្តួចផ្តើមគំនិតរបស់វៀតណាម  គឺស្វែងរក ដំណោះស្រាយដោយសន្តិវិធី ដោយឈរ​លើច្បាប់អន្តរជាតិ ទទួលបានការគាំទ្រ
ជា ច្រើនពីសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ