ស្ថាបនិក Wikileaks លោក Julian Assange (រូបថត៖ AFP/TTXVN) |
លោក Assange ត្រូវបាននាំខ្លួនទៅកាន់តុលាការពីពន្ធនាគារ Belmarsh ដែលស្ថិតជាយទីក្រុងឡុងដ៍។ នៅក្នុងការជំនុំជំរះនេះ លោក Assange និងមេធាវីការពារក្តីរបស់លោក បានត្អូញត្អែរអំពីការមិនទទួលបានការបង្កលក្ខណៈងាយស្រួលក្នុងការជួបគ្នា ដើម្បីត្រៀមខ្លួនរៀបចំដំណើរការនៃការជជែកប្រឆាំងនឹងសំណើរបស់សហរដ្ឋអាមេរិកក្នុងការធ្វើបត្យាប័នរូបលោកនោះឡើយ។ គេរំពឹងថាការជំនុំជម្រះក្តី រយៈពេល ៥ ថ្ងៃលើបញ្ហាបត្យាប័នលោក Assange នឹងធ្វើឡើងនៅចុងខែកុម្ភៈខាងមុខនេះ៕