|
ស្ថានភាពនៅដំបន់ Gaza កើតតានតឹងឡើងៗដោយសារបណ្ដាវគ្គវាយប្រហារដោយជើងអាកាស |
VOV-ភាពតានតឹងនៅដំបន់ Gaza បន្តឡើងជណ្ដើរក្នុងថ្ងៃទី២៤តុលា
ក្រោយពេលបណ្ដាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានបាញ់ Rocket ជាង៧០
គ្រាប់ទៅភាគខាងត្បូងអ៊ីស្រាអែលនិងប្រទេសនេះតបតវិញដោយការដំណើរ
វាយប្រហារដោយជើងអាកាសទៅលើ Gaza ធ្វើឲ្យជនប្រដាប់ធាវុធ៤នាក់ត្រូវ
ស្លាប់។ តាមទីភ្នាក់ងារសារព័ត៌មាន AFP ឲ្យដឹងថា ការប៉ះទង្កិចរវាងភាគីទាំង
ពីរចាប់ផ្ដើមនាយប់ថ្ងៃទី២៣តុលាក្រោយពេលព្រះមហាក្សត្រកាតា Hamad bin
Khalifa al-Thani បញ្ចប់ព្រះរាជដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រទៅដំបន់ Gaza។
នាព្រឹកថ្ងៃដ៏ដែលអ៊ីស្រាអែលក៏បានវាយប្រហារទៅលើទីក្រុងភាគខាងត្បូង Rafah
ដើម្បីតបតវិញបណ្ដាវគ្គវាយប្រហារដោយកាំភ្លើងផ្លោងពីដំបន់ Gaza ដែលធ្វើឲ្យ
ជន៣នាក់ត្រូវស្លាប់។ តាមកងទ័ពអ៊ីស្រាអែលឲ្យដឹងថា គិតតាំងពីយប់ថ្ងៃទី
២៣តុលា ពីដំបន់ Gaza បានមាន Rocket ប្រមាណជាង៧២គ្រាប់បាញ់មកលើ
ដំបន់ដែនដីនៃប្រទេសនេះ។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀតនាថ្ងៃដ៏ដែលរដ្ឋមន្ត្រី
ការពារជាតិអ៊ីស្រាអែល Ehud Barak បានប្រកាសថា កំលាំងការពារអ៊ីស្រាអែល
(IDF) នឹងមានសកម្មភាពចាំបាច់ដើម្បីទប់ស្កាត់បណ្ដាវគ្គបាញ់កាំភ្លើងផ្លោងពី
ដំបន់ Gaza៕