ស្ថានភាពនៃការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពី nCoV នៅខាងក្រៅប្រទេសចិន

Chia sẻ

(VOVWORLD) -  អេស្បាញទើបតែបានទទួលស្គាល់ពីករណីដំបូងនៅប្រទេសខ្លួន ផ្ទុះវីរុសកូរ៉ូណាថ្មី។ អ្នកជំងឺម្នាក់នេះ គឺស្ថិតក្នុងក្រុមមនុស្ស ៥ នាក់ ដែលត្រូវបាននាំទៅត្រួតពិនិត្យនិងដាក់អោយនៅដាច់ដោយឡែក នៅកោះ La Gomera នៃតំបន់ Canaries ចាប់ពីថ្ងៃទី ៣០ ខែមករា។

ក្នុងពេលជាមួយគ្នានោះ កាណាដាក៏បានទទួលស្គាល់ពីករណីទីបួននៅប្រទេសខ្លួន។ ចំណែកឯជប៉ុនក៏បានទទួលស្គាល់ពីករណីផ្ទុកថ្មីចំនួន ៣ ទៀត នាំចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេសឡើងដល់ ២០ នាក់។ គិតត្រឹមថ្ងៃទី ១ កុម្ភៈ អូស្រ្តាលីបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណា ចំនួន ១០ ករណី; ហុងកុង (ចិន) ១៣ ករណី; កូរ៉េខាងត្បូង ១២ ករណី; ថៃ ១៩ ករណីនិង អាមេរិក ៧ ករណី។ រីឯឥណ្ឌូណេស៊ីមិនទាន់បញ្ជាក់ពីករណីណាមួយនៃការឆ្លងវីរុសកូរ៉ូណាថ្មីទេ ប៉ុន្តែអ្នកជំងឺមួយចំនួនកំពុងដាក់អោយនៅដាច់ដោយឡែកនិងតាមដានយ៉ាងដិតដល់។

នៅចំពោះមុខការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ សិង្ហបុរីនិងសហរដ្ឋអាមេរិកបានប្រកាសអាសន្នសុខភាពសាធារណៈនិងប្រកាសចាត់វិធានការតឹងរ៉ឹងដែលហាមប្រាមមិនអោយអ្នកដែលធ្លាប់ធ្វើដំណើរនៅចិន ក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយនេះឆ្លងដែន។  ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី ១ ខែកុម្ភះនឹងមិនផ្តល់ទិដ្ឋាការសម្រាប់ជនបរទេសណាមួយធ្លាប់ស្នាក់នៅខេត្ត Hubei រយៈពេល ១៤ ថ្ងៃមុនពេលមកដល់ជប៉ុន ក៏ដូចជាមិនអោយឆ្លងដែន ចំពោះ អ្នកកាន់លិខិតឆ្លងដែនដែលចេញដោយរដ្ឋាភិបាលខេត្ត Hubei។ សម្រាប់ខ្លួនវិញ អូស្រ្តាលីក៏បានបដិសេធការឆ្លង ដែនសម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកពីទីក្រុងចិន លើកលែងតែពលរដ្ឋអូស្ត្រាលីប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី ១ ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ជាង ៣០ នៅលើពិភពលោក បានបញ្ឈប់ប្រតិបត្តិការហោះហើរទៅកាន់ប្រទេសចិន៕

ប្រតិកម្មទៅវិញ