ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីមានស្ថេរភាពបន្ទាប់ពីកុបកម្ម Wagner

Chia sẻ
(VOVWORLD) - ស្ថានការណ៍នៅរុស្ស៊ីមានស្ថិរភាពឡើងវិញ បន្ទាប់ពីកុប្បកម្មដែលធ្វើឡើងដោយសមាជិកនៃក្រុមយោធាឯកជន Wagne។ 
ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីមានស្ថេរភាពបន្ទាប់ពីកុបកម្ម Wagner - ảnh 1មេដឹកនាំក្រុមហ៊ុនយោធាឯកជន Wagner Yeveny Prigozhin  (រូបថត៖ AP)

ក្រោមការសម្របសម្រួលរបស់មេដឹកនាំបេឡារុស្ស Alexander Lukashenko ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីលុបចោលសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងសមាជិកនៃអង្គការនេះ ដោយហេតុនេះបញ្ចប់កុប្បកម្ម។ មតិសាធារណៈក្នុងប្រទេស និងក្រៅប្រទេសបន្តតាមដានស្ថានការណ៍ក្នុងប្រទេសរុស្ស៊ី និងថ្កោលទោសចំពោះសកម្មភាពរបស់ក្រុមប្រដាប់អាវុធនេះ។

សមាជិកនៃក្រុមយោធាឯកជន Wagner បានចាកចេញពីទីក្រុង Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី រួមជាមួយនឹងមេដឹកនាំ Yevegeny Prigozhin បន្ទាប់ពីគាត់បានយល់ព្រមបញ្ចប់ការបះបោរប្រឆាំងនឹងមេដឹកនាំយោធានៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងសេចក្តីប្រកាសមួយទៅកាន់សារព័ត៌មានបន្ទាប់មកនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំ Prigozhin នឹងទៅប្រទេសបេឡារុស្ស ហើយត្រូវបានលើកលែងពីការកាត់ទោសក្រោមកិច្ចព្រមព្រៀងរវាងភាគី។ ទាហានស៊ីឈ្នួល Wagner ដែលជាប់ពាក់ព័ន្ធក្នុងកុបកម្ម ក៏នឹងមិនត្រូវបានកាត់ទោសដែរ។

ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីមានស្ថេរភាពបន្ទាប់ពីប្រែប្រួលពោលខាងលើ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ការរឹតបន្តឹងទាំងអស់ដែលបានដាក់ពីមុនមកលើផ្លូវហាយវេក្នុងប្រទេសរុស្ស៊ីត្រូវបានដកចេញ។ ទន្ទឹមនឹងនេះ សម្ភារៈយោធាធុនធ្ងន់ទាំងអស់ រួមទាំងរថក្រោះ ក៏ដូចជាយន្តហោះចម្បាំងរបស់ក្រុម Wagner ឥឡូវនេះបានចាកចេញពីទីស្នាក់ការកណ្តាលនៃស្រុកយោធាភាគខាងត្បូងនៃប្រទេសរុស្ស៊ីក្នុងខេត្ត Rostov ទាំងស្រុងហើយ។

ដោយវាយតម្លៃលើឧប្បត្តិហេតុខាងលើ ប្រជាជនរុស្ស៊ីជាច្រើនបានសម្តែងការជឿជាក់របស់ពួកគេចំពោះប្រធានាធិបតីរុស្ស៊ីលោក Putin  ហើយបានបញ្ជាក់ថា មេដឹក នាំរុស្ស៊ីនឹងមានដំណោះស្រាយដើម្បីរក្សាស្ថិរភាព។ សំណាក់អន្តរជាតិវិញ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក Joe Biden បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ឧត្តមស្នងការទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell ក៏បានចៀសវាងការអត្ថាធិប្បាយដោយផ្ទាល់លើអ្វីដែលលោកហៅថា កិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ