ទិដ្ឋាភាពនៃការការផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា |
តាមរយៈការស៊ើបអង្កេតនេះបានសរឲ្យឃើញថាមានមុខសញ្ញាដែលបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៩ នាក់ ហើយបានកំណត់អត្តសញ្ញាណចំនួន ៨ នាក់រួចហើយ ។ នាបច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចនៅតែកំពុងប្រតិបត្តិយុទ្ធនាការតាមចាប់ខ្លួន និងត្រួតពិនិត្យយ៉ាងដិតដល់នៅតំបន់ ដែលមានប្រជាជនកាន់សាសនាឥស្លាមផងដែរ។ ទន្ទឹមនឹងនេះដែរ ស្ថានទូតអាមេរិកប្រចាំនៅស្រីលង្កាបានឲ្យដឹងថា ភ្នាក់ងារស្នងការស៊ើបអង្កេតនៃសហរដ្ឋអាមេរិកបានទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នេះ ដើម្បីជួយឧបត្ថម្ភក្នុងកាស៊ើបអង្កេតនេះផងដែរ៕