នាវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។ រូបថត៖ Offshore Technology/VNA |
យោងតាមទូរទស្សន៍ Aljazeera និងប្រភពព័ត៌មានក្នុងតំបន់មួយចំនួនបានឲ្យដឹងថា កងនាវាលេខ ៥ របស់កងទ័ពជើងទឹកអាមេរិកកាលពីថ្ងៃទី ១២ សីហា បានព្រមានអំពីហានិភ័យដែលនាវាបរទេសឆ្លងកាត់ច្រកសមុទ្រ Hormuz អាចត្រូវបានអ៊ីរ៉ង់ចាប់ខ្លួន។ អ្នកនាំពាក្យកងនាវាលេខ៥ លោក Timothy Hawkins បានសង្កត់ធ្ងន់ថា បណ្តាក្រុមហ៊ុនដឹកជញ្ជូនាវាចរណ៍អន្តរជាតិត្រូវណៃនាំឲ្យនាវារបស់ខ្លួនឃ្លាតឆ្ងាយពីប្រទេសអ៊ីរ៉ង់នៅពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះជាលើកទីពីរហើយក្នុងឆ្នាំនេះ ដែលការព្រមានត្រូវបាននាំចេញ សម្រាប់នាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ចំពោះហានិភ័យនៃការចាប់ខ្លួនដោយអ៊ីរ៉ង់។
ភាពតានតឹងកំពុងតកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងច្រកសមុទ្រ Hormuz។ កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅ កងនាវាលេខ៥ កងទ័ពជើងទឹកអាមេរិកបានប្រកាសថា នាវាចម្បាំង USS Bataan និង USS Carter Hall ដឹកទាហានជើងទឹកអាមេរិកជាង៣ពាន់នាក់បានមកដល់សមុទ្រក្រហមហើយ។ កាយវិការនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានប្រកាសថា កងទ័ពជើងទឹកនៃប្រទេសនេះត្រូវបានបំពាក់ដោយអាវុធថ្មីៗ រួមមានយន្តហោះដ្រូនសម្រាប់ការត្រួតពិនិត្យនិងវាយប្រហារ ឧបករណ៍ប្រយុទ្ធអេឡិចត្រូនិក ប្រព័ន្ធបាញ់បង្ហោះមីស៊ីលលើរថយន្ត ជាមួយនឹងមីស៊ីលនាំផ្លូវនិងមីស៊ីលបាលីស្ទិករាប់រយគ្រាប់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពធ្វើអន្តរាគមន៍របស់អាមេរិកនៅច្រកសមុទ្រ Hormuz៕