កន្លែងធ្វើតេស្តរកជំងឺកូវីដ-១៩ នៅទីក្រុង Wellington នូវែលសេឡង់។ (រូបថត៖ AFP/TTXVN) |
អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេបំផុត ដោយមានករណីឆ្លងជំងឺចំនួនជាង ១៩០,២លាននាក់ និងករណីស្លាប់មានចំនួនជាង ១,៨លាននាក់។ បន្ទាប់មកគឺទ្វីបអាស៊ី ដោយមានករណីឆ្លងជំងឺជាង ១៤៧,៦ លាននាក់ និងមានករណីស្លាប់ចំនួនជាង ១,៤ លាននាក់។ ជាមួយនឹងចំនួនករនីស្លាប់ដូចគ្នានឹងទ្វីបអាស៊ី ប៉ុន្តែអាមេរិកខាងជើងបានកត់ត្រាករណីឆ្លងជំងឺតិចជាង ដែលបច្ចុប្បន្នមានចំនួនជាង ៩៨,១ លាននាក់។ តួលេខនេះនៅអាមេរិកខាងត្បូងគឺជាង ៥៦,៧ លាននាក់ និងមានករណីស្លាប់ចំនួនជាង ១,២ លាននាក់។
សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីលនៅតែជាប្រទេសចំនួនបី ដែលបានកត់ត្រាករណីឆ្លងជំងឺ និងករណីស្លាប់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ ចំនួនករណីឆ្លងជំងឺនៅអាមេរិក (ប្រមាណជាង ៨២,៩លាននាក់) គឺខ្ពស់ជាងពីរដងនៅឥណ្ឌា (ជាង ៤៣លាននាក់)៕