យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info ថា គិតត្រឹមម៉ោង ១ ថ្ងៃទី ៥ ខែមិថុនា (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៧៣ ៣១១ ៧៦១ នាក់ ក្នុងនោះមានអ្នកជំងឺជាង ៣,៧២ លាននាក់ត្រូវស្លាប់ ហើយមានអ្នកជំងឺជាង ១៥៦ លាននាក់ត្រូវបានព្យាបាលជាសះស្បើយ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល៕