នាបច្ចុប្បន្ន សហរដ្ឋអាមេរិកជាប្រទេស ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតដោយមានជាង ១៤២.០០០ ករណី និងមានអ្នកស្លាប់ជិត ២.៥០០ នាក់។ បន្ទាប់មកគឺប្រទេសអ៊ីតាលីមានអ្នកឆ្លងចំនួន ៩៧.៦៨៩ នាក់ ចិនមានអ្នកឆ្លងចំនួន ៨១.៤៣៩ នាក់ និង អេស៉្បាញមានអ្នកឆ្លងចំនួន ៨០.១១០ នាក់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៩ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថាកំពូលនៃការឆ្លងរីករាលដាលជម្ងឺ Covid-19 ត្រូវបានរំពឹងថានឹងកើតឡើងក្នុងរយៈពេល ២ សប្តាហ៍ខាងមុខទៀត ដែលទំនងជាត្រូវថ្ងៃទី១២ ខែមេសាផងដែរ។ ទោះយ៉ាងណាក៏ដោយ លោក Trump ក៏សង្ឃឹមថារាល់សកម្មភាពទាំងអស់នឹងត្រូវបានស្តារឡើងវិញជាបណ្តើរៗ ចាប់ពីថ្ងៃទី១ខែមិថុនាផងដែរ៕