ស្ថានភាពជំងឺកូវីដ ១៩ នាថ្ងៃទី ១៧​ ខែកក្កដា នៅវៀតណាម

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៦ ២៩២ នាក់ផងដែរ។
ស្ថានភាពជំងឺកូវីដ ១៩ នាថ្ងៃទី ១៧​ ខែកក្កដា នៅវៀតណាម - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ 

នាព្រឹកថ្ងៃទី ១៧ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ២ ១០៦ នាក់ ក្នុងនោះមានករណីនាំចូលមួយនាក់ ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ ក្រោយពេលឆ្លងចូលប្រទេស។ ក្នុងចំណោមករណីឆ្លងជំងឺចំនួន ២១០៥ នាក់ផ្សេង គឺមានករណីឆ្លងជំងឺចំនួន ១ ៧៦៩ នាក់ នៅទីក្រុងហូជីមិញ ហើយករណីដទៃទៀតបានរកឃើញនៅតាមខេត្ត ក្រុងចំនួន ១៧ នៅទូទាំងប្រទេស។ ដូច្នេះហើយ នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៦ ២៩២ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ