ស្ថានទូត​អាមេរិក​ប្រចាំនៅ​​អេស្បាញ​បាន​ទទួល​សំបុត្រផ្ទុក​​គ្រាប់បែក

Chia sẻ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអេស្បាញនៅថ្ងៃទី ១ ខែធ្នូបានរាយការណ៍ថា ស្ថានទូតអាមេរិកប្រចាំអេស្បាញបានទទួលសំបុត្រផ្ទុកគ្រាប់បែកស្រដៀងនឹងសំបុត្រចំនួន ៥ផ្សេងទៀតដែលត្រូវបានបញ្ជូនទៅស្ថានទូតអ៊ុយក្រែន និងទីភ្នាក់ងាររដ្ឋអេស្ប៉ាញមួយចំនួន។
ស្ថានទូត​អាមេរិក​ប្រចាំនៅ​​អេស្បាញ​បាន​ទទួល​សំបុត្រផ្ទុក​​គ្រាប់បែក - ảnh 1ប៉ូលីសអេស្ប៉ាញឈរយាមនៅច្រកចូលមូលដ្ឋានអាកាសអេស្ប៉ាញក្នុងទីក្រុង Torrejon de Ardoz ក្បែរទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ប៉ូលីសអេស្បាញបានបញ្ជាក់ថា ស្រោមសំបុត្រមួយមានលក្ខណៈស្រដៀងនឹងសំបុត្រផ្ទុកគ្រាប់បែកកាលពីមុន ត្រូវបានរកឃើញនៅស្ថានទូតអាមេរិក។ នាព្រឹកថ្ងៃដដែល ក្រសួងការពារជាតិអេស្ប៉ាញ និងមូលដ្ឋានទ័ពអាកាសនៅ Torrejon de Ardoz ចម្ងាយ ២០ គីឡូម៉ែត្រនៅភាគខាងកើតទីក្រុង Madrid ក៏បានទទួលសំបុត្រផ្ទុកគ្រាប់បែក ផងដែរ។ ឧបទ្ទវហេតុនេះកើតឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរអេស្ប៉ាញបានរកឃើញសំបុត្រផ្ទុកគ្រាប់បែកចំនួនពីរដែលផ្ញើទៅកាន់ស្ថានទូតអ៊ុយក្រែនក្នុងទីក្រុងម៉ាឌ្រីត និងរោងចក្រផលិតអាវុធនៅ Zaragoza ភាគខាងជើងប្រទេសអេស្ប៉ាញ។ សំបុត្រផ្ទុកគ្រាប់បែកទីមួយបានផ្ទុះ បណ្តាលឲ្យមន្ត្រីសន្តិសុខស្ថានទូតម្នាក់រងរបួសស្រាល។ មុននោះ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានទទួលសំបុត្រផ្ទុកគ្រាប់បែកផងដែរ នៅថ្ងៃទី២៤ ខែវិច្ឆិកា។ អាជ្ញាធរអេស្ប៉ាញបានបង្កើនសន្តិសុខនៅសំណងសាធារណៈ និងស្ថានបេសកកម្មការទូតបន្ទាប់ពីហេតុការណ៍នេះបានកើតឡើង៕

ប្រតិកម្មទៅវិញ