ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីទទួលពលរដ្ឋវៀតណាមចំ​នួន​ ២៩០នាក់ពីអ៊ុយក្រែន

Chia sẻ
(VOVWORLD) - នៅចំពោះមុខស្ថានភាពដែលពលរដ្ឋវៀតណាមកាន់តែច្រើនឡើង ត្រូវបានជម្លៀសចេញពីតំបន់មានសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសបន្ទាប់ពីសហភាពអឺរ៉ុប (EU) បានបើកព្រំដែន ទទួលជនភៀសខ្លួនពីអ៊ុយក្រែននោះ ស្ថានីយ៍ Keleti ភាគខាងកើតរដ្ឋធានី Budapest បានក្លាយជាទីតាំងបង្អង់ដំណើរសម្រាប់ពលរដ្ឋវៀតណាមជាច្រើន ដែលបានជម្លៀសចេញតាមផ្លូវឆ្លងកាត់ប្រទេសម៉ុលដាវី និងរូម៉ានី ដើម្បីទៅកាន់ប្រទេសហុងគ្រី។ 
ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីទទួលពលរដ្ឋវៀតណាមចំ​នួន​ ២៩០នាក់ពីអ៊ុយក្រែន - ảnh 1ស្ថានទូតនិងសមកម្មជនវៀតណាមនៅហុងគ្រីទទួលពលរដ្ឋវៀតណាមមកពីអ៊ុយក្រែន។ (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីលោកស្រី Nguyen Thi Bich Thao បានឲ្យដឹងថា ស្ថានទូតបានណែនាំយ៉ាងឆាប់រហ័ស នូវការអនុវត្តកិច្ចការពារពលរដ្ឋ។ តាមនោះ ក្រៅពីការបង្កើតគណៈកម្មការជួយឧបត្ថម្ភអាណិកជនវៀតណាមដែលភៀសខ្លួនចេញពីអ៊ុយក្រែន រួមមានកម្មាភិបាលស្ថានទូត និងសមាជិកនៃសមាគមន៍ជនវៀតណាមនៅហុងគ្រីនានា ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីបានបើកក្រុមការងារចំនួន ២ រួមមាន ក្រុមផ្តល់ព័ត៌មានច្បាប់មួយ និងក្រុមភ័ស្តុភាមួយ។

គិតត្រឹមថ្ងៃទី ៦ ខែមីនា ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីបានទទួលអាណិកជនវៀតណាមពីអ៊ុយក្រែនចំនួន ២៩០នាក់ ដែលក្នុងនោះករណីចំនួន ១៧០នាក់ត្រូវបានចាត់ចែងទីកន្លែងស្នាក់នៅ ហើយករណីដែលនៅសល់ត្រូវបានណែនាំ បំពេញនីតិវិធីអន្តោប្រវេសន៍ទៅកាន់ប្រទេសទីបីតាមបំណងប្រាថ្នារបស់ខ្លួន៕

  

ប្រតិកម្មទៅវិញ