ស្ថានទូតវៀតណាមប្រចាំនៅលាវរៀបចំពិធីអបអរសាទរឆ្នាំថ្មី ២០១៣

Chia sẻ
(VOV)_នាយប់ថ្ងៃទី ៣១ មករា នៅទីក្រុងវៀងច័ន្ទ ឡាវ ស្ថានទូតវៀតណាម បានរៀបចំពិធីជួបលៀង អបអរសាទរនិទាឃរដូវ ឆ្នាំ២០១៣។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ Nguyen Manh Hung បានថ្លែង​អំណរ​គុណចំពោះ បក្ស រដ្ឋ និងប្រជាជនឡាវ បានបង្កលក្ខណះ និងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ។

(VOV)_នាយប់ថ្ងៃទី ៣១ មករា នៅទីក្រុងវៀងច័ន្ទ ឡាវ ស្ថានទូតវៀតណាម បាន
រៀបចំពិធីជួបលៀង អបអរសាទរនិទាឃរដូវ ឆ្នាំ២០១៣។ ថ្លែងមតិនៅទីនេះ ឯកអគ្គ
រដ្ឋទូត វៀតណាម ប្រចាំនៅឡាវ Nguyen Manh Hung បានថ្លែង​អំណរ​គុណចំពោះ បក្ស 
រដ្ឋ និង ប្រជាជនឡាវ បានបង្កលក្ខណះ និងជំរុញទំនាក់ទំនងមិត្តភាព កិច្ច សហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ។ ​ឯកអគ្គរដ្ឋទូត​ Nguyen
Manh Hung បានចាត់ទុកថា÷​ឆ្នាំ ២០១២កន្លងទៅ ​ពោពេញអត្ថន័យដ៏សែនសំខាន់ នៃ
ប្រទេស ទាំងពីរ ជាមួយសកម្មភាពជាច្រើន ​ដូចជា រំលឹកខួបអនុស្សាវរីយ៍ ឆ្នាំសាមគ្គី
ភាព  មិត្តភាព ២០១២ លើកទី ៥០ឆ្នាំ​ បង្កើតទំនាក់ទំនងការទូត និងលើកទី ៣៥ …ជា
ដើម។ ឯកអគ្គរដ្ឋទូត​ Nguyen Manh Hung បានសម្ដែងគោលបំណងថា÷ ក្នុងឆ្នាំ ២០១៣
 ទំនាក់ទំនង​សហប្រតិ​បត្តិការរវាងប្រទេសទាំងពីរ បន្តបានជំរុញខ្លាំងលើគ្រប់វិស័យ 
និងកាន់តែស៊ី​ជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ ​ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីឡាវ 
Somsa​vat Lengsavath បានអោយដឹងថា÷

          “ ក្នុងបរិយាកាសសប្បាយរីករាយដូច្នេះ យើងខ្ញុំកាន់តែនឹកដល់ប្រជាជនវៀតណាម
 ជាបង​ប្អូន ​បានរួមសុខរួមទុក្ខជាមួយគ្នា រួមគ្នាតស៊ូនិងដណ្ដើមជ័យជំនះដូចគ្នា។ ក្នុង​ឱកាសចូលឆ្នាំថ្មី ២០១៣ ខ្ញុំមានគោលបំណងថា÷​ប្រទេសយើងនឹងបន្តរឹតបណ្តឹង​ថែម​ទៀតចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងប្រទេស
ទាំងពីរ៕”

ស្ថានទូតវៀតណាមប្រចាំនៅលាវរៀបចំពិធីអបអរសាទរឆ្នាំថ្មី ២០១៣ - ảnh 1
ឧបនាយករដ្ឋមន្ត្រីឡាវ Somsa​vat Lengsavath(http://vietbao.vn)


ប្រតិកម្មទៅវិញ