|
ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យ ជាតិ ថ្ងៃទី ២ កញ្ញា (VOV) |
(VOVworld) – នាយប់ថ្ងៃទី ៣១ សីហា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបាន
រៀបចំដ៏មហោឡារឹតពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបុណ្យជាតិសាធារ
ណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ កញ្ញា) ដោយមានការចូលរួមរបស់មន្ត្រី
ជាន់ខ្ពស់នៃរដ្ឋាភិបាលនិងសមាជិកសភារបស់ជាប៉ុនចំនួន ៤០០ រូប រួមជាមួយ
អង្គទូតនៃប្រទេសអាស៊ាននានានិងអណិកជនវៀតណាមនៅជប៉ុន ផងដែរ។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen
Quoc Cuong បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់ជប៉ុនក្នុងការកែ ទម្រង់
របស់វៀតណាម។ ទន្ទឹមនឹងនោះ លោក Nguyen Quoc Cuong ក៏បានឲ្យ ដឹងថា៖
វៀតណាមនិងជប៉ុនបានក្លាយទៅជាដៃគូសំខាន់លើគ្រប់វិស័យ ក្នុងនោះ
ស្នាដៃលេចធ្លោបំផុតក្នុងទំនាក់ទំនងទ្វេភាគីគឺការអភិវឌ្ឍន៍ប្រភពធនធាន
មនុស្ស។ នាបច្ចុប្បន្ន ចំនួននិស្សិតវៀតណាមកំពុងសិក្សារៀនសូត្រនៅជប៉ុន
មានចំនួន ៥០ ម៉ឺននាក់ និងសិក្ខាកាមធ្វើការនៅជប៉ុនមានជិត ៧០ ម៉ឺននាក់៕