ស្ថានការណ៍ពលរដ្ឋវៀតណាមនៅ​អ៊ុយ​ក្រែ​ន​គ្មានអ្វីផ្លាស់ប្ដូរធំដុំឡើយ

Chia sẻ
(VOVWORLD) -
ស្ថានការណ៍ពលរដ្ឋវៀតណាមនៅ​អ៊ុយ​ក្រែ​ន​គ្មានអ្វីផ្លាស់ប្ដូរធំដុំឡើយ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ cand.com.vn)

នាថ្ងៃទី ១៧ កុម្ភៈ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួរអំពីការងារគាំពារពលរដ្ឋ ក្នុងបរិបទ នៃស្ថានការណ៍នៅអ៊ីយក្រែនបច្ចុប្បន្ននេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ តាមដានយ៉ាងដិតដល់ស្ថានការណ៍នៅអ៊ុយក្រែន ក៏ដូចជាការងារគាំពារពលរដ្ឋ គាំពារជនវៀតណាម ដែលកំពុងរស់នៅ និងធ្វើការនៅទីនេះ។ ក្នុងស្មារតីនេះ ក្រសួងការបរទេសវៀតណាមបានដឹកនាំស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនផ្ទាល់ ដើម្បីទៅកាន់កន្លែងមួយចំនួនដែលមានសហគមន៍ជនវៀតណាមរស់នៅ សំដៅសួរសុខទុក្ខបងប្អូន និងស្វែងយល់ពីស្ថានការណ៍ជាក់ស្ដែង។ បច្ចុប្បន្នេះ ស្ថានការណ៍ពលរដ្ឋវៀតណាមនៅអ៊ុយក្រែនគ្មានអ្វីផ្លាស់ប្ដូរធំដុំឡើយ៕

ប្រតិកម្មទៅវិញ