ស្តារទេសចរណ៍ក្នុងស្រុកឡើងវិញ៖ ការតភ្ជាប់បៃតងទេសចរណ៍វៀតណាម

Chia sẻ
(VOVWORLD) - កម្មវិធី បានឆ្ពោះទៅរកគោលដៅផ្សព្វផ្សាយអំពីទេសចរណ៍ប្រកបដោយសុវត្ថិភាព ដើម្បីស្ដារទេសចរណ៍ឡើងវិញ ក្នុងបរិបទប្រក្រតីភាពថ្មី រៀនរស់ជាមួយជំងឺកូវីដ ១៩ និងបង្កើតជំនឿទុកចិត្តចំពោះភ្ញៀវទេសចរអំពីគោលដៅមកដល់ប្រកបដោយសុវត្ថិភាព។
ស្តារទេសចរណ៍ក្នុងស្រុកឡើងវិញ៖ ការតភ្ជាប់បៃតងទេសចរណ៍វៀតណាម - ảnh 1ប្រតិភូមួយរូបអញ្ជើញថ្លែងនៅក្នុងកម្មវិធីទេសចរណ៍ក្នុងស្រុកទូទាំងប្រទេស

នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា កម្មវិធីទេសចរណ៍ក្នុងស្រុកទូទាំងប្រទេស ជម្នះពុះពារលើផលវិបាកដោយសារជំងឺរាតត្បាតកូវីដ ១៩  បានប្រព្រឹត្តិទៅជាផ្លូវការដោយមានការជួយជ្រោមជ្រែងយ៉ាងច្រើនកុះករពីសំណាក់សហគ្រាសទេសចរណ៍ និងខេត្ត ក្រុងនានានៅទូទាំងប្រទេស។

ដោយប្រធានបទ  “ ការតភ្ជាប់បៃតងទេសចរណ៍វៀតណាម”នោះ កម្មវិធី បានឆ្ពោះទៅរកគោលដៅផ្សព្វផ្សាយអំពីទេសចរណ៍ប្រកបដោយសុវត្ថិភាព ដើម្បីស្ដារទេសចរណ៍ឡើងវិញ ក្នុងបរិបទប្រក្រតីភាពថ្មី រៀនរស់ជាមួយជំងឺកូវីដ ១៩ និងបង្កើតជំនឿទុកចិត្តចំពោះភ្ញៀវទេសចរអំពីគោលដៅមកដល់ប្រកបដោយសុវត្ថិភាព។ អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍លោក Pham Van Thuy បានវាយតម្លៃថា៖ “សហគ្រាសទេសចរណ៍នឹងធ្វើជាសេនាធិការជូនអាជ្ញាធរមូលដ្ឋាន ដែលមានគោលដៅទេសចរណ៍ និងទីកន្លែងស្នាក់នៅ គឺត្រូវធានាសុវត្ថិភាពអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត សន្តិសុខ និងអាយុជីវិតរបស់ភ្ញៀវទេសចរ។ យើងត្រូវ បង្កើតផលិតផលម្ហូបអាហារវប្បធម៌ដ៏វិសេសវិសាលប្រចាំតំបន់នីមួយៗ និងគោលដៅទេសចរណ៍នីមួយៗផងដែរ”៕

ប្រតិកម្មទៅវិញ