រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ១ នៅទីក្រុង Fukushima ប្រទេសជប៉ុន នៅថ្ងៃទី២២ ខែសីហា។ រូបថត៖ ក្យូដូ/VNA |
យោងតាមក្រុមហ៊ុន TEPCO អ្នកជំនាញបានប្រមូលយកសំណាកទឹកសមុទ្រពីកន្លែងចំនួន ១០ ផ្សេងៗគ្នាក្នុងរង្វង់ ៣ គីឡូម៉ែត្រពីរោងចក្រ Fukushima លេខ ១ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីដំណើរការបង្ហូរទឹកសំណល់ត្រូវបានអនុវត្តនៅថ្ងៃទី ២៤ ខែសីហា។ បន្ទាប់ពីធ្វើការវិភាគយ៉ាងយកចិត្តទុកដាក់លើសំណាកទឹកសមុទ្រ ក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានថា មិនរកឃើញសារធាតុ Tritium នៅក្នុងសំណាកទឹកសមុទ្រនោះទេ។ ក្រុមហ៊ុន TEPCO បានឲ្យដឹងថា ខ្លួននឹងរក្សាការយកសំណាក និងវិភាគទឹកសមុទ្រជាប្រចាំថ្ងៃសម្រាប់រយៈពេល ១ខែ ហើយទន្ទឹមនឹងនោះ នឹងប្រកាសប្រកបដោយតម្លាភាពនូវលទ្ធផលនៃការវិភាគ៕