សេដ្ឋកិច្ចសកលមានសញ្ញាសកម្មជាច្រើន

Chia sẻ
(VOVworld)-តាមកាសែតហិរញ្ញវត្ថុរបស់អង់គ្លេស
ផ្សាយចេញនាថ្ងៃទី២៤មេសា ថា ខឿនសេដ្ឋកិច្ច
សកលកំពុងទទួលសញ្ញាសកម្មជាច្រើន

(VOVworld)-តាមកាសែតហិរញ្ញវត្ថុរបស់អង់គ្លេសផ្សាយចេញនាថ្ងៃទី២៤មេសា ថា ខឿនសេដ្ឋកិច្ចសកលកំពុងទទួលសញ្ញាសកម្មជាច្រើន ពេលដែលទិន្នន័យនៃ បណ្តា
ខឿនសេដ្ឋកិច្ចធំៗនៅទ្វិបអឺរ៉ុបដល់ប្រទេសអាមេរិក និងកូរ៉េខាងត្បូងសុទ្ធតែសឲ្យ
ឃើញសន្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លា។

សេដ្ឋកិច្ចសកលមានសញ្ញាសកម្មជាច្រើន - ảnh 1
សេដ្ឋកិច្ចសកលមានសញ្ញាសកម្មជាច្រើន(TTXVN)

        តាមការស្រាវជ្រាវថ្មីបំផុតរបស់សម្ព័នឧស្សាហកម្មអង់គ្លេស(CBI)នៅប្រទេស
អង់គ្លេសថា ក្នុងចំនួន១៣១ក្រុមហ៊ុនលក់រាយ គឺមានក្រុមហ៊ុន៤២% ឲ្យដឹងថា​ប្រាក់ចំណូលអាជីវកម្មកើនខ្លាំងជាងបើប្រៀបនឹងឆ្នាំមុននេះ។ នៅអាល្លឺម៉ង់ ជំនឿជឿជាក់ក្នុងមជ្ឈដ្ឋានអាជីវករមានការកើនឡើងក្នុងខែមេសានេះ។ ក្នុង
ពេលនោះ ខឿនសេដ្ឋកិច្ចអាមេរិក ក៏ទទួលបានសញ្ញាសកម្មផងដែរ។ តាមតួ
លេខស្ថិតិពី ក្រសួងពាណិជ្ជកម្មអាមេរិកឲ្យដឹងថា ពាក្សបញ្ជាទំនិញបានកើន
២,៦%ក្នុងខែ មិនាមុននេះ៕

ប្រតិកម្មទៅវិញ