ប្រទេសវៀតណាមនៅតែមានកំរិតអតិរេកនៃការនាំចេញសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិកពោលគឺខ្ពស់ជាង តួរលេខឱនភាពចំនួន ២៥៦ លានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្តាប់តូចដែលមានកំណើនមានសញ្ញាបូក (+)ដោយមានអត្រា ២,៧% ។
ទន្ទឹមនឹងនោះដែរ ធនាគារពិភពលោកក៏បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២០ នឹងមានអត្រា ៤,៩% និងធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានព្យាករណ៍ថាមានអត្រា ៤,៨% ផងដែរ៕