សេដ្ឋកិច្ចរបស់ប្រទេសជាតិកំពុងបង្ហាញសញ្ញាស្តារឡើងវិញ បន្ទាប់ពីរយៈពេលពីរឆ្នាំ រងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - ផលិតកម្មកសិកម្ម ព្រៃឈើនិងនេសាទ ឧស្សាហកម្មនិងសំណង់ រួមទាំងសេវាកម្មទាំងអស់សុទ្ធតែមានអត្រាកំណើនល្អ។ 

យោងតាមអគ្គនាយកដ្ឋានស្ថិតិ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៥,៣%  គឺខ្ពស់ជាងអត្រាកំណើន ៤,៧២% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ និង ៣,៣៦% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០។ ផលិតកម្មកសិកម្ម ព្រៃឈើនិងនេសាទ ឧស្សាហកម្មនិងសំណង់ រួមទាំងសេវាកម្មទាំងអស់សុទ្ធតែមានអត្រាកំណើនល្អ។ លោក Nguyen Trung Tien អគ្គនាយករង អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា នេះជាសញ្ញាវិជ្ជមានរបស់ខឿនសេដ្ឋកិច្ច។

“នេះគឺជាសញ្ញាវិជ្ជមាន កំណើនមានស្ថិរភាពនៅក្នុងគ្រប់វិស័យដែលបង្ហាញថា ការស្តារឡើងវិញក្រោមសេចក្តីសម្រេចិត្តលេខ ១២៨ របស់រដ្ឋាភិបាលរហូតដល់បច្ចុប្បន្ននេះគឺច្បាស់លាស់ណាស់។ អត្រាកំណើននៅក្នុងត្រីមាសទីមួយដែលយើងបានព្យាករណ៍ជាមុនគឺសម្រេចបានកំណើន ៤,៩ ដល់៥,៤%”។ នេះបើយោងតាមលោក Nguyen Trung Tien។

ចែករំលែកទស្សនៈនេះ យោងតាមសេដ្ឋវិទូ Hoang Van Cuong សេដ្ឋកិច្ចកំពុងបង្ហាញសញ្ញាច្បាស់លាស់នៃការស្តារឡើងវិញ។ ដូច្នោះហើយ សហគ្រាសរហូតដល់ ២៥,៦ ពាន់អង្គភាព បានវិលត្រឡប់ទៅប្រតិបត្តិការវិញ កើនឡើង ៧៣,៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដើមទុនក៏បានកើនឡើងសម្រាប់សហគ្រាសដែលទើបបង្កើតថ្មី និងសហគ្រាសដែលកំពុងប្រតិបត្តិការផងដែរ។ ប្រការនេះបង្ហាញថា សហគ្រាសបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សកម្មភាពអាជីវកម្ម ក៏ដូចជាការពង្រីកផលិតកម្មនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ