សេដ្ឋកិច្ច​ទីក្រុង​ហូជីមិញ​បន្តទទួលបានកំណើនវិជ្ជមាន

Chia sẻ
(VOVWORLD) - ល្បឿនកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ របស់ទីក្រុងហូជីមិញត្រូវបានប៉ាន់ស្ថានថាកើនឡើង ៥,៧៣% ហើយក្នុងត្រីមាស ទី ១ និងទី ២ ដើមឆ្នាំត្រូវបានប៉ាន់ស្ថាណថាកើនឡើង ៣,៨៥%។
សេដ្ឋកិច្ច​ទីក្រុង​ហូជីមិញ​បន្តទទួលបានកំណើនវិជ្ជមាន - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ (រូបថត៖ Huyen Mai/ congan.com.vn)

ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ សេដ្ឋកិច្ចទីក្រុងហូជីមិញទទួលបានកំណើនជាវិជ្ជមាន ដោយបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស។ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងបានវាយតម្លៃដូច្នេះនៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ច សង្គមរយៈពេល ៥ ខែដើមឆ្នាំ។ ជាក់ស្ដែង ល្បឿនកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ របស់ទីក្រុងហូជីមិញត្រូវបានប៉ាន់ស្ថានថាកើនឡើង ៥,៧៣% ហើយក្នុងត្រីមាស ទី ១ និងទី ២ ដើមឆ្នាំត្រូវបានប៉ាន់ស្ថាណថាកើនឡើង ៣,៨៥%។

ក្នុងរយៈពេល ៥ ខែកន្លងទៅ តម្លៃផលិតកម្មឧស្សាហកម្មរបស់ទីក្រុងហូជីមិញបានកើន ២,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ ក្នុងនោះ ផ្នែកឧស្សាហកម្មដ៏សំខាន់ៗចំនួន ៤ គឺ គ្រឿងអេឡិចត្រូនិក; គីមីឱសថ; ស្បៀងអាហារ ភេសជៈ និងគ្រឿងយន្តបានកើន ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃប្រាក់នាំចេញទំនិញរបស់ទីក្រុងក្នុងរយៈពេល ៥ ឆ្នាំសម្រេចបាន ២០,៧ ពាន់លានដុល្លារអាមេរិក ពោលគឺកើន ៧,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ