បន្ទាប់ពីធ្វើការឆែកឆេរគេដ្ឋានរបស់លោក Bashir កងកម្លាំងចម្រុះមានប៉ូលីស កងទ័ព និង បុគ្គលិកសន្តិសុខបានរកឃើញ ប្រាក់ចំនួន ៧ លានអឺរ៉ូ ប្រាក់ដុល្លារអាមេរិក ចំនួន ៣៥០ពាន់ និង ៥ពាន់លានផោនស៊ូដង់។ ក្រៅពីនេះ ឧត្តមសេនីយ៍ Abdel Fattah Al Burhan បានអោយដឹងថាគណៈប្រតិភូមួយនឹងមកកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចុះបញ្ចូលអាមេរិកអោយដកប្រទេសស៊ូដង់ចេញពីបញ្ជីបណ្តាប្រទេសផ្តល់មូលនិធីភេរវកម្ម ។ ស្តីពីបញ្ហាគ្រប់គ្រងប្រទេស ឧត្តមសេនីយ៍ Abdel Fattah Al Burhan ក៏បានអោយដឹងថា ក្រុមប្រឹក្សាយោធាអន្តរកាលសន្យានឹង ផ្ទេរអំណាចទៅអោយអាជ្ញាធរស៊ីវិលតាមការទាមទាររបស់បាតុករាប់ពាន់នាក់ផងដែរ៕