ស៊ូដង់៖ ជម្លោះដ៏សាហាវនៅក្រុង Khartoum និង Darfur

Chia sẻ

(VOVWORLD) - រដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ រងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ក្នុងថ្ងៃទី ៦ ខែកក្កដា ហើយជម្លោះដ៏សាហាវបានផ្ទុះឡើងនៅក្នុងតំបន់ Darfur ភាគខាងលិចនៃប្រទេស ចំពេលមានការប៉ះទង្គិចគ្នាដែលបានអូសបន្លាយអស់រយៈពេល ៣ ខែកន្លងមកនេះ រវាងកងទ័ពសូដង់ និងកងកម្លាំងគាំទ្ររហ័សស៊ូដង់ ឬ RSF មិនទាន់មានសញ្ញាថយចុះនោះឡើយ។

ស៊ូដង់៖ ជម្លោះដ៏សាហាវនៅក្រុង Khartoum និង Darfur - ảnh 1ផ្សែងហុយឡើងក្នុងអំឡុងពេលប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅក្រុង Khartoum ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN)

នៅភាគខាងកើត និងភាគពាយ័ព្យនៃទីក្រុង Khartoum យន្តហោះចម្បាំងរបស់កងទ័ពបានតម្រង់គោលដៅមូលដ្ឋានរបស់ RSF។ កម្លាំងគាំទ្ររហ័សប៉ារ៉ាយោធានេះបានឆ្លើយតបដោយអាវុធប្រឆាំងយន្តហោះ។ យន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងគាំទ្ររហ័ស RSF បានតម្រង់គោលដៅទៅលើមន្ទីរពេទ្យយោធាដ៏ធំបំផុតក្នុងរដ្ឋធានី Khartoum។

យោធាស៊ូដង់បានឲ្យដឹងថា ការវាយប្រហារស្រដៀងគ្នានេះកាលពីថ្ងៃទី១៥ ខែកក្កដា ក៏បានតម្រង់គោលដៅលើមន្ទីរពេទ្យនេះផងដែរ ដោយបានសម្លាប់មនុស្ស៥នាក់ និងរបួស២២នាក់។

សូមគូសបញ្ជាក់ថា ទីក្រុង Darfur ដែលជាកន្លែងរស់នៅរបស់ប្រជាជនចំនួន ២៥% នៃចំនួនប្រជាជនស៊ូដង់ ៤៨ លាននាក់ បានរងជម្លោះជាបន្តបន្ទាប់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ជម្លោះនៅក្នុងទីក្រុង Darfur បានសម្លាប់មនុស្សជាង ៣០០.០០០ នាក់ និងមនុស្សចំនួន ២,៥ លាននាក់បានបាត់បង់ផ្ទះសម្បែងរបស់ខ្លួន៕

ប្រតិកម្មទៅវិញ