សញ្ញាវិជ្ជមានអំពីយថាទស្សន៍អភិវឌ្ឍអង្គភាពអាជីវកម្ម

Chia sẻ

(VOVWORLD) - គិតជាមធ្យមក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១ ចំនួនអង្គភាពអាជីវកម្មបង្កើតថ្មី បានកើន១៧,៥%បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២០ ហើយជាកំណើនខ្ពស់បំផុតក្នុងដំណាក់កាលឆ្នាំ២០១៧- ២០២០ ហើយកើនឡើងនៅវិស័យសេដ្ឋកិច្ចទាំងអស់ផងដែរ។ 

អគ្គនាយកដ្ឋានស្ថិតិវៀតណាមបានឲ្យដឹងថា ក្នុងខែមេសាឆ្នាំ២០២១ ចំនួនអង្គ ភាពអាជីវកម្មដែលចុះបញ្ជីបង្កើតថ្មី បានកើនឡើងទាំងខាងបរិមាណនិងដើមទុនចុះ បញ្ជីបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតជាមធ្យមក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១ ចំនួនអង្គភាពអាជីវកម្មបង្កើតថ្មី បានកើន១៧,៥%បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២០ ហើយជាកំណើនខ្ពស់បំផុតក្នុងដំណាក់កាលឆ្នាំ២០១៧-២០២០ ហើយកើនឡើងនៅវិស័យសេដ្ឋកិច្ចទាំងអស់ផងដែរ។ ដោយឡែកខែមេសាឆ្នាំ ២០២១ វៀតណាមមានអង្គភាពអាជីវកម្មបង្កើតថ្មីប្រមាណ១៥ពាន់អង្គភាព ដោយមាន ដើមទុនចុះបញ្ជីសរុបជិត១៨០.០០០ ពាន់លានដុង កើនជាង៣៣%អំពីបរិមាណអង្គ ភាពអាជីវកម្មនិងជាង៥៩%អំពីដើមទុនចុះបញ្ជី។ ក្នុងខែមេសានេះដែរ ចំនួនអង្គភាព អាជីវកម្មដែលធ្វើប្រតិបត្តិការឡើងវិញក៏បានកើនជិត៥១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញផងដែរ។ នេះជាសញ្ញាវិជ្ជមានអំពីយថាទស្សន៍ អភិវឌ្ឍអង្គភាពអាជីវកម្មនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ