សាច់ញាតិរបស់ខ្មាន់កាំភ្លើង IS រាប់ពាន់នាក់កំពុងភៀសខ្លួននៅភាគឦសានប្រទេសស៊ីរី |
ប្រជាជនទាំងនេះកំពុងនៅក្នុងជំរុំជនភៀសខ្លួន Al-Hol ក្នុងនោះមានកុមារជាង ៦៥០០ នាក់។ កុមារទាំងនេះសុទ្ធតែជាសាច់ញាតិរបស់ខ្មាន់កាំភ្លើង IS ។ លោក Ahmi បានបន្តទៀតថានេះគឺជាចំនួននៃស្ថិតិមួយសប្តាហ៍មុន ខណៈដែល បណ្តកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងក្រុមកម្លាំងប្រដាប់អាវុធ ដែលដឹកនាំដោយជនជាតិ Kurd ដោយមានការគាំទ្ររបស់អាមេរិកនៅស៊ីរី បានប្រកាសថាវាយកំទេច IS នៅប្រទេសស៊ីរីទាំងស្រុង បន្ទាប់ពីបានកម្ចាត់មុខសញ្ញាចុងក្រោយរបស់អង្គការនេះនៅ Baghouz ភាគឦសានប្រទេសនេះ៕