សេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញស្តីពីការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - សេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តីនៅឯកិច្ចប្រជុំបានសង្កត់ធ្ងន់ថា គោលដៅជាឯកភាពរបស់រដ្ឋាភិបាលនិងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ គឺប្តេជ្ញាចិត្តទប់ស្កាត់និងរុញថយក្រោយជំងឺរាតត្បាតនៅក្នុងទីក្រុងនិងបណ្តាខេត្តនាពេលខាងមុខនេះ។  
សេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញស្តីពីការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រគល់ជូននូវអ្វីដែលល្អបំផុតដល់ទីក្រុងហូជីមិញដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត (រូបថត៖ VGP/Nhat Bac)

បញ្ចប់កិច្ចប្រជុំតាមអ៊ិនធឺរណែត នាព្រឹកថ្ងៃទី ៨ ខែកក្កដា លោកនាយករដ្ឋមន្រ្តី Pham Pham Chinh បានសង្កត់ធ្ងន់លើស្មារតី “ទាំងអស់គឺសម្រាប់ទីក្រុងហូជីមិញ” និងស្នើឱ្យផ្តល់អ្វីដែលល្អបំផុតដល់ទីក្រុងហូជីមិញសម្រាប់បង្ការទប់ទល់នឹងជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីនឹងបន្តប្រកៀរស្មារជាមួយទីក្រុងហូជីមិញជារៀងរាល់ថ្ងៃ ហើយរដ្ឋមន្ត្រីត្រូវដឹកនាំដោយផ្ទាល់នូវកិច្ចការដែលបានប្រគល់ ដើម្បីទីក្រុងអនុវត្តន៍ឲ្យទាល់តែបាន នូវអាទិភាពខ្ពស់បំផុតនៅពេលនេះ គឺការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនផង ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតផង ហើយមិនទុកឲ្យអ្នកណាម្នាក់ខ្វះស្បៀងអាហារ ខ្វះសម្លៀកបំពាក់និងតម្រូវការចាំបាច់នៅឡើយ។

សេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តីនៅឯកិច្ចប្រជុំបានសង្កត់ធ្ងន់ថា គោលដៅជាឯកភាពរបស់រដ្ឋាភិបាលនិងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ គឺប្តេជ្ញាចិត្តទប់ស្កាត់និងរុញថយក្រោយជំងឺរាតត្បាតនៅក្នុងទីក្រុងនិងបណ្តាខេត្តនាពេលខាងមុខនេះ។ ទន្ទឹមជាមួយគ្នានោះ ថែទាំ ការពារសុខភាព អាយុជីវិតរបស់ប្រជាជន ដោយយកសុខភាពនិងអាយុជីវិតរបស់ប្រជាជនជាចម្បង។ ត្រូវព្យាបាល ជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ដោយព្យាយាមកំណត់ចំនួនអ្នកស្លាប់ឱ្យបានតិចបំផុត។ ដើម្បីធ្វើដូចនេះ រដ្ឋាភិបាលត្រូវបានប្រកាន់យ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃ “ការប្រយុទ្ធនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធនឹងសត្រូវអញ្ជឹង” ដោយសម្រេចបានគោលដៅពីរ រួមទាំងសាមគ្គីគ្នា បង្រួបបង្រួមនិងប្រកាន់ខ្ជាប់នូវគោលការណ៍លើកកម្ពស់ប្រជាធិបតេយ្យ បញ្ញាសមូហភាព ស្តាប់យោបល់គ្នា (រួមទាំងយោបល់រិះគន់) ដើម្បីជ្រើសរើសដំណោះស្រាយល្អបំផុត៕

ប្រតិកម្មទៅវិញ