រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung (រូបថត៖ TTXVN) |
ទាក់ទិននឹងក្រមការងារឆ្នាំ ២០១៩ តំណាងស្ថាប័នតាក់តែងច្បាប់ រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានអះអាងថា ការកែតម្រូវអាយុចូលនិវត្តន៍ បានបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការគ្រប់គ្រងបញ្ហាភាពចាស់ជរាចំនួនប្រជាជន។ ពីព្រោះយោងទៅតាមអង្គការអន្តរជាតិបានព្យាករណ៍ថា ឆ្នាំ ២០៤០ ប្រទេសវៀតណាមនឹងឈានចូលដំណាក់កាលនៃភាពចាស់ជរារបស់ចំនួនប្រជាជន។ ការកើនឡើងនៃអាយុចូលនិវត្តន៍ក៏មានគោលបំណងធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវមូលនិធិធានារ៉ាប់រងសង្គមនិងបង្រួញគម្លាតយេនឌ័រផងដែរ៕
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ខុទ្ទកាល័យប្រធានរដ្ឋក៏បានប្រកាសសេចក្តីបញ្ជារបស់លោកប្រធានរដ្ឋវៀតណាមអំពីការធ្វើវិសោធនកម្មច្បាប់និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការចាត់តាំងរដ្ឋាភិបាល ច្បាប់ស្តីពីការចាត់តាំងអាជ្ញាធរមូលដ្ឋាន ច្បាប់ស្តីពីបណ្ណាល័យ និងច្បាប់អន្តោប្រវេសន៍របស់ពលរដ្ឋវៀតណាមជាដើម៕